ស្ថានភាពក្រីក្របានធ្វើអោយប្រជាជនកម្ពុជាយើងភាគច្រើនបំផុតមិន មានលទ្ឋភាពនឹង
ទទួលការត្រួតពិនិត្យសុខភាពអោយបានទៀងទាត់។ដូច្នេះ នៅពេលខ្លះវាក៏យឺតពេល
ទៅហើយនៅពេលដែលគេដឹងថាខ្លួនមានកើត ជំងឺណាមួយដូចជាជំងឺមហារីក ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម។ប៉ុន្តែចូរអ្នកចងចាំថាការពិនិត្យ សុខភាព
ជាប្រចាំនេះមានសារសំខាន់ណាស់។ម្យ៉ាងវាអាចអោយអ្នកដឹងអំពី វិធានការបង្ការជំងឺ
មួយចំនួននិងម្យ៉ាងទៀតវាអាចអោយអ្នកធ្វើការ ព្យាបាលជំងឺបានទាន់ពេលវេលាមុនពេល
ដែលវាអាចឆក់យកជីវិតរបស់អ្នក បាន។
បើអ្នកមានអាយុ ខ្ទង់២០ ទៅ ៣០ ឆ្នាំ, គ្រូពេទ្យណែនាំការធ្វើតេស្តសាមញ្ញមួយចំនួន ដើម្បី
រកបញ្ហាដែលអាចប៉ះពាល់ដល់សុខភាព។ខាងក្រោមនេះជាបញ្ជីនៃ តេស្តសំខាន់ៗដែល
អ្នកគួរតែយល់ដឹង:
1. ការថ្លឹងទម្ងន់:យើងទាំងអស់គ្នាសុទ្ធតែមិនចូលចិត្តការថ្លឹង ទំងន់ទេ ប៉ុន្តែទំងន់របស់អ្នក
អាចនឹងធ្វើឱ្យអ្នកមានគ្រោះថ្នាក់នៅថ្ងៃមុខ ដោយវានឹងបង្កើតជំងឺមួយចំនួននៅថ្ងៃក្រោយ។
2. ការពិនិត្យសម្ពាធឈាម (blood pressure):វាមានភាពសាមញ្ញ មានតំលៃថោក និង
រហ័ស។ បេះដូងរបស់អ្នក ( សរសៃឈាមក្រហម, ខួរក្បាល, ភ្នែក និង ក្រលៀន) នឹង
អរគុណអ្នកនៅថ្ងៃក្រោយ។
3. ជាតិខ្លាញ់កូឡេស្តេរ៉ុល (cholesterol។): អ្នកត្រូវតែធ្វើការបូមឈាមដើម្បីធ្វើតេស្ត
រកជាតិខ្លាញ់ ។មនុស្សគ្រប់គ្នាដែលមានអាយុលើសពី ២០ឆ្នាំ គូរតែដឹងនូវ ចំនួនជាតិខ្លាញ់
របស់ខ្លួន និងធ្វើការពិនិត្យឡើងវិញយ៉ាងតិចម្តងក្នុងរយៈពេល ៥ឆ្នាំ។
4. ពិនិត្យសុដន់ និងកស្បូន(សំរាប់ស្ត្រីតែប៉ុណ្ណោះ): : ការពិនិត្យសុដន់គួរតែធ្វើរៀង
រាល់ឆ្នាំ ។សំរាប់ពិនិត្យកស្បូនគួរតែធ្វើ រៀងរាល់ ១ទៅ ៣ ឆ្នាំម្តង ដើម្បីបង្ការអ្នកពីមហារីក
និងជំងឺផ្សេងៗដែលអាចបង្ករឱ្យអ្នកមិន អាចមានកូន។ ប្រសិនបើកាលពីមុនអ្នកធ្លាប់មាន
បញ្ហាកស្បូនមិនប្រក្រតី អ្នកត្រូវតែពិនិត្យវារៀងរាល់ឆ្នាំ។ សំរាប់អ្នកដែលមិនធ្លាប់មាន
បញ្ហាកស្បូនទេនោះ គួរតែធ្វើការពិនិត្យ ៣ ឆ្នាំម្តង ជាជាងការពិនិត្យ រៀងរាល់ឆ្នាំ។
5. ការពិនិត្យពងស្វាស(សំរាប់បុរសតែប៉ុណ្ណោះ) :វាអាចជាភាពអាម៉ាស់មួយ ប៉ុន្តែការ
ពិនិត្យជារៀលរាល់ឆ្នាំ មានសារសំខាន់ណាស់។ មហារីកពងស្វាស គឺជាមហារីកលេខមួយ
សំរាប់បុរសវ័យក្មេង។ វាអាចព្យាបាលបាន ប្រសិនបើដឹងទាន់ពេលវេលា។
6. ពិនិត្យរកប្រជ្រុយដុះ: យើងច្រើនតែភ្លេចការពារស្បែករបស់យើង ដូច្នេះហើយកុំភ្លេច
ធ្វើការត្រួតពិនិត្យស្បែកឱ្យបានហ្មត់ចត់។ គ្រូពេទ្យអាចពិនិត្យរកប្រជ្រុយមិនប្រក្រតីនិង
មហារីកស្បែក ៣ ឆ្នាំម្តង។
7. ការពារភ្នែករបស់អ្នក: អ្នកប្រហែលជាមិនបានគិតពីបញ្ហានេះទេ។ អ្នកគួរតែទៅពិនិត្យ
ភ្នែករបស់អ្នកមុនពេលដែលអ្នកមានអាយុ៤០ឆ្នាំ ។ (ពិនិត្យជាញឹកញាប់ប្រសិនបើអ្នកមាន
បញ្ហាក្នុងការមើល)។
8. ចាក់ថ្នាំវ៉ាក់សាំងប្រឆាំងមេរោគ: ត្រូវសូរនាំគ្រូពេទ្យឱ្យក្រែងមានថ្នាំវ៉ាក់សាំងថ្មីដែលអ្នក
ត្រូវចាក់ដើម្បីបង្ការការឆ្លងមេរោគ។
រៀងរាល់ឆ្នាំពេលជិតខួបកំណើតអ្នក អ្នកគួរតែជូនកាដូខ្លួនឯងដោយ រៀបចំពេលវេលាជួប
គ្រូពេទ្យដើម្បីពិនិត្យសុខភាព។ការចំណាយពេលវេលាតែ ប៉ុន្មានម៉ោងនឹងជួយអោយអ្នក
រស់នៅកាន់តែអាយុវែង៕
(ប្រភពពីគេហទំព័រ www. health.com.kh)
យ៉ាវីន