(ក្រុងរីយ៉ូ)៖ កីឡាករខ្សែប្រយុទ្ធ Neymar មកពីក្លឹប FC Barcelona ត្រូវបានគ្រូបង្វឹកកោះហៅជួយក្រុមជម្រើសជាតិ U-23 លេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលតែម្តង ដែលចាប់ផ្តើមខែសីហាខាង មុខនេះហើយ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គ្រូបង្វឹកដឹកនាំក្រុមឈុតយុវជនប្រេស៊ីលលោក Rogerio Micale នឹងដឹកនាំការប្រកួតនេះជំនួសកៅអីលោក Dunga ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយពីដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីលជ្រុះចេញពីវគ្គជម្រុះក្នុងពូលលេងក្នុងព្រឹត្តិការណ៍ Copa America Centenario 2016 នៅសហរដ្ឋអាមេរិក។

កីឡាករដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់ ពីការចូលលេងបាន៣៤ប្រកួតក្នុងក្លឹប Barcelona នារដូវកាលមុន នឹងចូលរួមនាំក្មេងៗលេងក្នុង Rio 2016 ក្នុងនាមជាកីឡាករលើសអាយុ២នាក់ផ្សេងទៀតមាន Douglas Costa មកពីក្លឹប Bayern Munich និងអ្នកចាំទី Fernando Prass មកពីក្លឹប Palmeiras។

សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាបាល់ទាត់ដែលលេងក្នុង Rio 2016 មានតែឈុតយុវជន U-23 ឆ្នាំប៉ុណ្ណោះដែល មាន១៦ក្រុមចូលរួម និងវិញ្ញាសាបាល់ទាត់នារី មាន១២ក្រុមចូលរួមជាមួយឈុតធំជម្រើសជាតិតែម្តងដែលចាប់ផ្តើមការ ប្រកួតសន្សំពិន្ទុមុនគេចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ មុនពេលកម្មវិធីបើកសម្ភោធជាផ្លូវការនាថ្ងៃទី០៥ សីហា និងបញ្ចប់ទៅវិញថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕

ខ្សែប្រយុទ្ធ Neymar (រូបស្តាំ)

ផ្តល់សិទ្ធដោយ៖ ខ្មែរថកឃីង