ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស ព័រទុយហ្គាល់ អះអាងនៅថ្ងៃពុធ ម្សិលមិញនេះ ឲ្យដឹងថា វីរុស Zika បានឆ្លងដល់ពលរដ្ឋខ្លួន ៥ នាក់ហើយ នេះបើយោងតាម វិទ្យាស្ថាន សុខាភិបាលជាតិ National Health Institute Doctor Ricardo Jorge (INSA) ។

គួរបញ្ជាក់ថា វិទ្យាស្ថានសុខាភិបាលជាតិ National Health Institute Doctor Ricardo Jorge (INSA) ដែលទទួលបន្ទុក ក្នុងការធ្វើរោគវិនិច្ឆ័យ វីរុស Zika អោយដឹងថា ជនជាតិព័រទុយហ្គាល់ ៥ នាក់ បាន ឆ្លងវីរុស Zika ពីទឹកដី ប្រទេសប្រេស៊ីល ។ គួរបញ្ជាក់ថា វីរុស Zika អាចឆ្លងទៅកាន់មនុស្ស បានតាម រយៈការ មូសខាំ (មូសផ្ទុកវីរុស Zika) ប៉ុន្តែមិនអាចឆ្លងពីមនុស្សម្នាក់ ទៅកាន់មនុស្ស ដោយគ្រាន់តែ ប្រាស្រ័យទាក់ទងគ្នានោះទេ ។ យោងតាម នាយកគ្រប់គ្រងទូទៅ នៃ គួរបញ្ជាក់ថា វិទ្យាស្ថានសុខាភិ បាលព័រទុយហ្គាល់ ឲ្យដឹងថា វីរុស Zika គឺជាវីរុសឆ្លង តាមរយៈមូសខាំ ដោយ ផ្តល់ នូវរោគសញ្ញា មួយចំនួនរួមមានដូចជា ៖ ឈឺ ក្បាល និងឈឺតាម សន្លាក់ ក៏ដូចជា គ្រុនក្តៅ និង គ្រុនចាញ់ ជាដើម មិនត្រឹមតែប៉ុណ្ណោះ វីរុស Zika ដែលឆ្លងទៅស្រ្តីមាន ផ្ទៃពោះហើយ នោះ នឹង បណ្តាលអោយទារក កើតមកមានក្បាលតូចខុសពីធម្មតា និង ការវិវត្តន៍ប្រព័ន្ធខួរក្បាលរបស់ពួកគេ ចុះខ្សោយ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព័រទុយហ្គាល់ Adalberto Campos Fernandes អោយដឹងថា រដ្ឋាភិបាល ព័រទុយហ្គាល់ អាចធានាបាននូវការគ្រប់គ្រង វីរុស Zika ខណៈបញ្ហាប្រឈមហានិភ័យស្ថិតនៅក្រោម ការគ្រប់គ្រង ៕

- អាន ៖ "យូរដល់ម្លឹងផង" វ៉ាក់សាំង វីរុស Zika អាចនឹងវត្តមាន រយៈពេល ១ ទសវត្ស ទៀត

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ