រយៈពេល ៤ឆ្នាំទៀត Rolls-Royce នឹងបញ្ចេញម៉ូដែលកប៉ាល់គ្មានមនុស្សបើក ដែលមានបំពាក់
បច្ចេកវិទ្យាទំនើបបំផុត ហើយនេះត្រូវបានគេចាត់ទុកថា ជានាវាគ្មានមនុស្សបើកដំបូងគេក្នុង
លោក។

Oskar Levander អគ្គនាយករងទទួលបន្ទុកផ្នែកនាវាចរណ៍របស់ Rolls-Royce ឱ្យដឹងថា បណ្ដា
នាវាអនាគត នឹងត្រូវបានបញ្ជាពីចម្ងាយ ពីទីស្នាក់ការនៅដីគោក។ Oskar Levander បន្តថា
បណ្ដាបច្ចេកវិទ្យាបច្ចុប្បន្ន អនុញ្ញាតឱ្យធ្វើបានដូច្នេះ។

បច្ចុប្បន្ន ការសាកល្បងទៅលើប្រព័ន្ធគ្រប់គ្រងនាវាគ្មានមនុស្សបើក ត្រូវបានធ្វើឡើងនៅហ្វាំង
ឡង់។ ក្រុមហ៊ុន Rolls-Royce ឱ្យដឹងថា ការសាកល្បងមុខងារសេនសឺរនានាទាក់ទិននឹងបញ្ហា
អាកាសធាតុ ក៏កំពុងត្រូវបានធ្វើឡើង។

យ៉ាងនេះក្ដី Rolls-Royce ក៏បានទទួលស្គាល់ថា នៅមានការងារជាច្រើនដែលត្រូវបំពេញ ដូច
ជាការត្រួតពិនិត្យទៅលើសុវត្ថិភាព និងសន្តិសុខលើសមុទ្រ នៅពេលបញ្ជានាវាពីចម្ងាយជា
ដើម។

នាវាត្រូវតែទទួលបានការការពារពីការវាយប្រហារនានា។ នាវានេះ ត្រូវការកម្លាំងជំនាញមួយ ក្រុមដើម្បីការពារក្រុមហែកឃើរដែលមានបំណងវាយលុកចូលប្រព័ន្ធគ្រប់គ្រងនាវា។ Rolls-
Royce កំពុងតែធ្វើការទាំងអស់នេះ។

សំនួរដែលត្រូវលើកឡើងនៅពេលនេះ នោះគឺថា តើហេតុអ្វីគេចាំបាច់ត្រូវការនាវាគ្មានមនុស្ស
បើក? ចម្លើយគឺថា នៅពេលនាវាមួយគ្រឿងដែលមាននាវិកច្រើនសិបនាក់ គឺមានន័យថា គេ
ត្រូវការបន្ទប់ ឬកន្លែងច្រើនសម្រាប់នាវិកទាំងនោះ ប៉ុន្តែបើសិនមិនមាននាវិក បន្ទប់ទាំងនោះ
នឹងត្រូវបានគេយកមកដាក់ទំនិញ ដូច្នេះវាអាចរកចំណូលបន្ថែមបានច្រើន៕

ប្រែសម្រួល ៖ បុត្រា