CamNews

បុរសល្មោភកាមម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់ក្មេងស្រីអាយុ១១ឆ្នាំ នៅស្ថាននីយ៍

(ភ្នំពេញ)៖ ស្ត្រីជាម្ដាយបានរត់ទៅប្ដឹង កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍គីឡូ ម៉ែត្រលេខ៦ ឲ្យជួយឃាត់ខ្លួនបុរសល្មោភកាមម្នាក់ភ្លាមៗ បន្ទាប់ពីជននេះ ដែលមានតណ្ហាក្រាស់រូបនេះ បានធ្វើសកម្មភាពបៀតបៀនកេរ្ដិ៍ខ្មាស់ លើរូបរាងកាយកូនស្រីរបស់គាត់ មានវ័យទើបតែ១១ឆ្នាំ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២៖១៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៦ នៅត្រង់ចំណុចបន្ទប់ទឹក ក្នុងបរិវេណស្ថានីទូរទស្សន៍ CTN តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៩ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅចាន់ថុន បានប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយរួមជាមួយកូនៗ បាននាំ គ្នាមកទស្សនាកម្មវិធីមរតកសំនៀង នៅក្នុងស្ថានីទូរទស្សន៍ CTN ខណៈនោះជនត្រូវសង្ស័យបានចូលបន្ទប់ទឹក ដើម្បីបទជើងតូចរួចចេញមកវិញ ស្របពេលនឹងក្មេងស្រីរងគ្រោះបាន ចូលមកដល់ល្មមនិងក្នុង ស្ថានភាពស្ងប់ស្ងាត់ល្អ ក៏លួងលោមទាញដៃក្មេងរងគ្រោះចូលក្នុងបន្ទប់ទឹក ដើម្បីស្ទាបអង្អែលសព្វរាងកាយ ដើម្បីបំពេញកាមតណ្ហារបស់ខ្លួន ទើបបណ្ដាលឲ្យក្មេងស្រីរងគ្រោះស្រែក ផ្អើលនិងរត់ចេញពីបន្ទប់ទឹក ទៅរកម្ដាយដើម្បីប្ដឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនល្មោភកាមសួរនាំតែម្ដង ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសួរនាំជាច្រើនម៉ោង បុរសជាជនត្រូវជាប់សង្ស័យល្មោភកាមបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានល្បួងបៀតបៀន ស្ទាបអង្អែលលើរូបរាងកាយរបស់ក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ទឹកពិតប្រាកដមែន ខណៈដែលកំពុងធ្វើសកម្មភាពនោះស្រាប់ តែត្រូវក្មេងស្រីរងគ្រោះរត់គេចចេញ មកប្រាប់ម្ដាយរបស់នាងភ្លាមៗផងដែរ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួន ទាក់ទងនិងអំពើប្រទូស្ដកេរ្ដិ៍ខ្មាស លើក្មេងស្រីឈ្មោះ ជា ផាន់នី អាយុ៣១ឆ្នាំ មានមុខរបរជា កម្មករសំណង់ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិព្រៃជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ អាយុ១១ឆ្នាំ ស្នាក់នៅជាមួយម្ដាយឈ្មោះ គី យ៉ាស់  អាយុ៣៤ឆ្នាំ ជាខ្មែរឥស្លាម មានមុខរបធ្វើចំការ ស្នាក់នៅផ្ទះលេខ២៨៨ ភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នបុរសត្រូវជាប់សង្ស័យបាននិងកំពុងឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី