សុខភាព ៖ សព្វថ្ងៃនេះ អ្នកណាៗក៏រមែងចង់បានរូបរាងស្រស់ស្អាតដែរ ជាពិសេសមិត្តអ្នកអានជានារីៗ ហើយអ្នកទាំងអស់គ្នាច្បាស់ជាបានធ្លាប់សាកល្បងនូវផលិតផលជាច្រើនដែលបានធ្វើការដាក់លក់នៅលើទីផ្សារតែពុំសូវឃើញមានលិទ្ធផលដូចក្តីរំពឹងឡើយ។

អាហារូបត្ថម្ភ គឺជាគន្លឹះសំខាន់មួយសម្រាប់ទ្រទ្រង់រូបរាងកាយ និងសុខភាពលោកអ្នកឲ្យមានសុខមាលភាពល្អ។ ប៉ុន្តែលោកអ្នកត្រូវបរិភោគអាហារូបត្ថម្ភណាដែលមានតុល្យភាព រវាងជាតិខ្លាញ់ ការបូអ៊ីដ្រាត ប្រូតេអ៊ីន និងសារជាតិសរសៃ។ យើងខ្ញុំនឹងធ្វើការណែនាំមិត្តអ្នកអានអំពីអាហារណាដែលលោកអ្នកគួរតែបរិភោគ ដើម្បីរក្សាសុខភាពល្អ និងធ្វើឲ្យលោកអ្នកអាចផ្លាស់ប្តូររូបរាងបានថែមទៀតផង។

១. តែបៃតង

តែបៃតង គឺមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយសម្រួល និងជំរុញការដុតរំលាយអាហារក្នុងរូបរាងកាយរបស់លោកអ្នកបានយ៉ាងល្អ ដោយគ្រាន់តែពិសារតែបៃតង១កែវក្នុងមួយថ្ងៃតែប៉ុណ្នោះ។

២. ទឹកដោះគោជូរ

ទឹកដោះគោជូរ គឺជាអាហារដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ស្រកទម្ងន់ដោយសារតែវាផ្ទុកនូវសារធាតុម្យ៉ាងឈ្មោះ Prebiotics ជាសារធាតុជីវសាស្រ្តដែលមិនទាន់បំលែង ដើម្បីជួយក្នុងការរំលាយអាហាររបស់លោកអ្នក។

៣. អង្ករសំរូប

អង្ករសំរូប គឺជាអាហារដ៏ល្អបំផុតសម្រាប់ទទួលទានធ្វើជាអាហារពេលព្រឺក។ ប្រសិនបើអ្នកទទួលវាជាអាហារប្រចាំថ្ងៃ នោះវានឹងជួយបានយ៉ាងល្អទៅលើការគ្រប់គ្រងជាតិកូលេស្តេរ៉ូល និងជួយឲ្យអ្នកសម្រកទំង់បានយ៉ាងល្អផងដែរ។

៤. ផ្លែប័រ

ផ្លែប័រ គឺមានអត្ថប្រយោជន៍ជាខ្លាំងដោយវាត្រូវបានគេស្រាវជ្រាវថា ជាផ្ទុកនូវសារជាតិខ្លាញ់ល្អដែលជួយដល់សុខភាព ហើយវាក៏ជួយអោយយើងមានអារម្មណ៍ពុំសូវឃ្លានផងដែរ ជាពិសេសទៅទៀតនោះ គឺផ្លែប័រជួយឲ្យលោកអ្នកសម្រកខ្លាញ់ក្បាលពោះបានទៀតផង។

៥. បាលី (Barley)

បាលី (Barley) ជាប្រភេទស្រូវម្យ៉ាងដែលគេយកវាទៅធ្វើនំបុ័ង និងបាយ អ្វីដែលពិសេសគឺវាជួយកាត់បន្ថយពពួកការបូអ៊ីដ្រាតដែលមាននៅក្នុងខ្លួនដើម្បីជួយក្នុងការសម្រកទំងន់ផងដែរ។

៦.គ្រាប់អាល់ម៉ុង

អ្នកគ្រប់គ្នាប្រាកដជាគិតថា គ្រាប់អាល់ម៉ុងជាគ្រាប់ធញ្ញជាតិដែលផ្ទុកសារជាតិខ្លាញ់ ប៉ុន្តែអ្នកស្រាវជ្រាវបានសិក្សាថាវាជារបស់ដ៏ល្អបំផុតដែលជួយជំរុញឲ្យយើងស្រកគីឡូបានយ៉ាងមានប្រសិទ្ធិភាព។

៧. ស៊ុត

ពិតហើយថា ស៊ុតគឺផ្ទុកនូវសារជាតិប្រូតេអ៊ីន និងពពួកខ្លាញ់ល្អច្រើន ហើយវាអាចធ្វើឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែតទៀតផង។

៨. ត្រីសាម៉ុង

ត្រីសាម៉ុងជាអាហារដែលសំបូរទៅដោយខ្លាញ់ត្រីដែលជួយដល់សុខភាពជាខ្លាំង ជាពិសេសធ្វើឲ្យយើងរក្សាអារម្មណ៍ឆ្អែតបានរយៈពេលយូរផងដែរ។

៩. បន្លែបៃតង

ដើមខាត់ណា ឬ Spinach ជាដើម វាមានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើនប្រភេទដែលវាធ្វើដំណើរការបានយ៉ាងល្អចំពោះការសម្រកទំងន់។

១០. សាច់ទ្រូងមាន់

សាច់ទ្រូងមាន់ មានផ្ទុកនូវសារធាតុប្រូតេអ៊ីនខ្ពស់ជាមួយនឹងជាតិខ្លាញ់តិច ដូចនេះប្រសិនបើលោកអ្នកចង់បរិភោគ គួរតែជ្រើសរើសយកផ្នែកទ្រូងមាន់ទើបល្អ។

១១. ដំឡូងស្ងោរ

ដំបូងយើងទាំងគ្នានាំគ្នាគិតថា ដំឡូងជាប្រភេទអាហារដែលហ៊ុចផលមិនល្អដល់សុខភាព ប៉ុន្តែអ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះគឺ ដំឡូងប្រមូលផ្តុំនូវអារូបត្ថម្ភជាច្រើនដែលយើងពុំដែលដឹងទាល់តែសោះ។ វាផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដែលមានមុខសំខាន់ទៅលើការគ្រប់គ្រងសំពាធឈាមរបស់សារពាង្គកាយ។

១២. សណ្តែក និងសណ្តែកគួរ

សណ្តែកខ្មៅ សណ្តែកសៀង និងសណ្តែកផ្សេងៗ គឺមានផ្ទុកសារជាតិប្រូតេអ៊ីន និងសរសៃក្នុងបរិមាណខ្ពស់ដែលជាសារធាតុសំខាន់ក្នុងដំណើរការសារពាង្គកាយមនុស្ស ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ womansbeautyextra