ព័ត៌មានអន្តរជាតិ ៖ ប្រភពពីសារព័ត៌មានរុស្ស៊ី អ័រតេ បានចេញផ្សាយសម្រង់អត្ថបទសារព័ត៌មាន ទាន់ហេតុការណ៍ ដោយបានធ្វើការបដិសេធទៅនឹងការលើកឡើងពីការចេញផ្សាយលើកមុនឲ្យ ដឹងថា រដ្ឋាភិបាលទីក្រុង ម៉ូស្កូ ពុំមានផែនការ បង្កើតមូលដ្ឋានយោធានៅ គុយបា និង វៀតណាម ឡើងវិញនោះទេ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេសរុស្ស៊ី Nikolay Pankov ឲ្យដឹងថា ផែនការក្នុងការវិលត្រលប់មកវិញ ក្នុងការបង្កើតមូលដ្ឋានយោធា នៅក្នុង ប្រទេសគុយបា និងវៀតណាមនោះ ស្ថិតនៅក្នុងការពិចារណា ។ បើយោងតាមរបាយការណ៍ បំភ្លឺ ឲ្យដឹងថា ធ្លាប់មានមូលដ្ឋានទ័ពសហភាពសូវៀត និង រុស្ស៊ី នៅក្នុងប្រទេស គុយបា ក៏ដូចជា នៅ ប្រទេសវៀតណាម រហូតដល់ឆ្នាំ ២០០២ ។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពជើងទឹករុស្ស៊ី ដែលបាន ដាក់ពង្រាយនៅ Cam Rahn, Vietnam និង Russia នោះ គឺមានមជ្ឈមណ្ឌលស៊ើបអង្កេត វិទ្យុ-អេ ឡិចត្រូនិចដែលមានមូលដ្ឋាន នៅ គុយបា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ