CamNews

ចិន ឈ្នះមេដាយបាន ១៤១គ្រឿងនាំមុខគេដាច់នៅកីឡា Rio Paralympics 2016 គិតត្រឹមថ្ងៃនេះ

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់សាធារណរដ្ឋប្រជាមានិតចិន បានប្រមូលយកមេដាយរហូតដល់ទៅ ១៤១គ្រឿងនាំមុខគេដាច់​កំពូល​តា​រាង ក្នុង​ចំណោ​ម​៧៨​ប្រទេស​ដែល​ឈ្នះ​មេ​ដាយ​នៅ​ក្នុងព្រឹត្តិការណ៍កីឡាជនពិការ Rio Paralympics Games ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេ​ស៊ីល។

ការប្រកួតដែលបានដំណើរការអស់រយៈពេល ៨ថ្ងៃមកនេះ គិតចាប់តាំងពីថ្ងៃទី០៧ ខែកញ្ញា កីឡាករ-កីឡាការិនីមកពី ១៦១​ប្រទេស​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​នៅ​លើ​ទីលាន​នីមួយៗ​ក្នុង​ទី​ក្រុង Rio de Janeiro ទឹកដី ប្រេស៊ីល អត្តលិកចិន ឈ្នះមេដាយមាស ៦២គ្រឿង ប្រាក់៥០គ្រឿង និងមេដាយសំរឹទ្ធ២៩គ្រឿង សរុប ១៤១គ្រឿង គិតត្រឹមថ្ងៃទី១៤ កញ្ញានេះគ្រាដែលការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី១៨ កញ្ញា ទើបបញ្ចប់ជាផ្លូវការ។

សូមបញ្ជាក់ផងដែរថា ការប្រកួតសម្រាប់តែកីឡាករ-កីឡាការិនីជនពិការ ប៉ារ៉ាឡាំពិក ឆ្នាំ២០១៦នេះ កម្ពុជា ក៏បានបញ្ជូនអត្តពលិក១រូប វ៉ាន វ៉ុន ទៅចូលរួមប្រកួតនឹងគេដែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ កញ្ញាខានស្អែកនេះ ទៅលើ២២ប្រភេទ ចែកចេញជា ៥២៨វិញ្ញាសាលើកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង