CamNews

អស្ចារ្យ,, រ៉េត ស៊ូហ្សាណា​ ទទួល​បាន​​ចំណាត់​ថ្នាក់លេខ៤​ ក្នុងកម្មវិធី​«THE VOICE»​​ជុំវិញ​ពិភពលោក

(ភ្នំពេញ)៖ នេះជាមោទនភាពថ្មីមួយទៀត ក្នុងវិស័យសិល្បៈរបស់កម្ពុជា ខណៈដែលកូនខ្មែរបានបង្ហាញសមត្ថភាព ដ៏អស្ចារ្យគ្មានពី រហូតទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ទាំងមិនគួរឲ្យជឿ។ មោទនភាពថ្មី ក្នុងវិស័យសិល្បៈនៅពេលនេះ គឺកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបេក្ខនារីដ៏លេចធ្លោ ក្នុងកម្មវិធី «THE VOICE CAMBODIA» រដូវកាលទី២ វគ្គ Blind Auditions និងជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី «THE VOICE» ជុំវិញពិភពលោកក្នុងឆ្នាំ ២០១៦ ដែលត្រូវបានចាត់បញ្ចូលជា «TOP 10 – BEST Blind Auditions of 2016 The Voice Global»។

គេនៅចាំបានថា បេក្ខនារី ដែលលេចធ្លោជាងគេ ក្នុងកម្មវិធី «THE VOICE CAMBODIA» រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញសមត្ថភាពរបស់ខ្លួន តាមរយៈការបកស្រាយ បទច្រៀងជាភាសាអង់គ្លេស មានចំណងជើងថា «Power Of Love» ធ្វើឲ្យអ្នកគាំទ្រ បង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា រហូតដល់ថ្នាក់ហើបគូថ ចេញពីកៅអីអង្គុយ ជាពិសេសគ្រូបង្វឹកទាំង៤នាក់។

កញ្ញា រ៉េត ស៊ូហ្សាណា គឺជាបេក្ខនារីមួយរូប ដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសការច្រៀងសំនៀង ជាភាសាបរទេស បានល្អជាងគេ ហើយពេលនេះ គឺជាមុខមាត់ថ្មីមួយទៀត សម្រាប់ក្រុមគ្រួសាររបស់នាង ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល ដែលនាងត្រូវបាន ជ្រើសបញ្ចូល «The Voice Global TOP 10-BEST Blind Auditionsof 2016» ទាំងមិននឹកស្មានដល់ ក្នុងចំណាត់ថ្នាក់លេខ៤។

សូមបញ្ជាក់ថា «The Voice Global TOP 10-BEST Blind Auditionsof 2016» មានត្រូវបានជ្រើសរើសយក ចំនួន១០ប្រទេស ក្នុងនោះប្រទេស ប៉រទុយហ្គាល់ ជាប់លេខ១, អាមេរិកលេខ២, អាហ្វ្រិកខាងត្បូងលេខ៣, កម្ពុជាលេខ៤ , ហូឡង់លេខ៥, ប្រេស៊ីលលេខ៦, អូស្រ្តាលីលេខ៧ ,ឥណ្ឌូនេស៊ីលេខ៨, នីហ្សេរីយ៉ាលេខ៩ និងប្រទេសប៉ូញឡូញលេខ១០ ដែលបេក្ខជន-បេក្ខនារីទាំងអស់ សុទ្ធសឹងតែមានសំឡេងដ៏អស្ចារ្យ។

ទោះបីយ៉ាងណាគេនៅចាំបានថា កាលពីនៅពេលប្រឡងកម្មវិធី The Voice កញ្ញា រ៉េត ស៊ូហ្សាណា បានជ្រើសរើសយកបទចម្រៀងជា ភាសាបរទេសដើម្បីច្រៀង ប្រឡងនៅក្នុងកម្មវិធី ហើយទទួលរងនូវការរិះគន់ពីបងប្អូនមួយចំនួនតូចថា ហេតុអ្វីមិនព្រមយកចម្រៀងជាតិមកច្រៀងវិញ។

ប៉ុន្តែអ្វីៗនៅពេលនេះការរិះគន់ទាំងនោះ ត្រូវបានខ្ទាតឆ្ងាយពីអារម្មណ៍បងប្អូន ដោយសារការសម្រេចជ្រើសរើសចម្រៀងបរទេសរបស់ក្មេងស្រី ស៊ូហ្សាណា ត្រូវបានគណៈកម្មការរបស់ The Voice ពិភពលោក ឲ្យចំណាត់លេខ៤ នៅក្នុងលំដាប់ពិភពលោក ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា ជាភាពអស្ចារ្យរបស់ក្មេងស្រីកម្ពុជាមួយរូបលើវិស័យសិល្បៈពិភពលោក៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!៖

<object width="480" height="380" data="http://www.youtube.com/v/WhkdJ88H5Uw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WhkdJ88H5Uw&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង