(អង់គ្លេស)៖ Chloe Grace Moretz បានប្រកាសថា នាងធ្លាប់ប្រាប់ឲ្យគ្រូពេទ្យជំនាញ ធ្វើការផ្លាស់ប្តូរឆ្អឹងជំនី ដើម្បីបង្កើនរូបរាងឲ្យមើលទៅ ស្រស់ស្អាតជាងមុន។ តារាហូលីវូតស្រី វ័យ១៩ឆ្នាំរូបនេះសារភាពថា មិត្តភក្តិក្នុងពិភពសិល្បៈតែង ប្រាប់ចង់ឲ្យនាងផ្លាស់ប្តូរ រូបរាងខាងក្រៅបន្តិច ដើម្បីមើលទៅកាន់តែស្រស់ស្អាត និងទទួលជោគជ័យ ព្រមទាំងការគាំទ្រពីមហាជនថែមទៀត។

មិនតែប៉ុណ្ណោះ Chloe និយាយទាំងមិនលាក់លៀមថា ធ្មេញខ្លះរបស់នាង រាងស្ថិតនៅចន្លោះពីគ្នា ហើយក៏តែងមានការណែនាំ ឲ្យទៅធ្វើវាដែរ សូម្បីតែផ្ទៃមុខក៏មានមុនដែរនោះ សុទ្ធតែជាឧបសគ្គប៉ះពាល់រូបសម្រស់ ក្នុងនាមជាតារាសម្តែងម្នាក់។ កាលពីអាយុ១៦ឆ្នាំ Chloe ធ្លាប់សុំម្តាយវះកាត់កែសម្ផស្ស តែមិនត្រូវបានម្តាយ និងបងប្រុសអនុញ្ញាតទេ ដោយសារតែនៅវ័យក្មេងពេក ហើយពេលនឹកឃើញរឿងនេះ នាងក៏អរគុណក្រុមគ្រួសារ ដែលធ្វើឲ្យនាងនៅមានសម្រស់ ពីធម្មជាតិរហូតដល់ពេញវ័យ ទើបនាងទៅវះកាត់ផ្លាស់ឆ្អឹងជំនី គ្រាន់តែដើម្បីជួយបង្កើនរូបរាងខាងក្រៅប៉ុណ្ណោះ។

នាង Chloe Grace Moretz គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម បស់ Brooklyn Beckham កូនប្រុសអតីតកីឡាករដ៏ល្បី របស់អង់គ្លេស គឺលោក David Beckham ហើយកាលពីពេលថ្មីៗនេះដែរ Chloe ក៏ធ្លាប់ប្រកាសថា នាងមិនចង់មានឈ្មោះ គ្រាន់តែជាមិត្តស្រី Brooklyn ទេ តែទោះជាគូស្នេហ៍ទាំងពីរ ចង់ប្រកាសពីទំនាក់ទំនងផ្លូវការ របស់ខ្លួនក៏មិនទាន់អាចធ្វើបាន ព្រោះម្តាយ Brooklyn និយាយថា ពួកគេនៅក្មេងណាស់ កុំទាន់និយាយពីរឿងនេះ នៅមុខកញ្ចក់ទូរទស្សន៍៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង