CamNews

កញ្ញា ធី សុវណ្ណថា៖ «ខ្ញុំមិនទោទន់ មិនផ្កាប់មុខ មិនចំណុះអ្នកនយោបាយទេ»

(ភ្នំពេញ)៖ «ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ខ្ញុំមានឆន្ទៈរឹងមាំ ស្វែងរកការពិត និងយុត្តិធម៌សង្គម ខ្ញុំមិនទោទន់ មិនផ្កាប់មុខ មិនចំណុះ អ្នកនយោបាយទេ» នេះជាខ្លឹមសាររបស់កញ្ញា ធី សុវណ្ណថា បង្ហាញនៅលើ Facebook របស់កញ្ញា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

ការបង្ហាញខ្លឹមសារអត្តន័យថា «រូបនាងនៅតែមានឆន្ទៈរឹងមាំ ស្វែងរកការពិត និងមិនទោទន់ មិនផ្កាប់មុខ មិនចំណុះអ្នកនយោបាយ» ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានរូបនាង ទទួលរងនូវការរិះគន់មួយចំនួន ពីសំណាក់អ្នកគាំទ្រផ្កាប់មុខ របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសារសម្លេងបរិហាកេរ្តិ៍នាង ពីសំណាក់លោក កឹម សុខា ជាមួយស្រីស្នេហ៍ (អាមុំ) នេះបើយោង តាមលិខិតរបស់នាងនៅល្ងាចថ្ងៃទី០១ ខែមីនានេះកន្លងទៅ។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា។

នៅក្នុងសម្លេងជិត៥នាទីនោះលោក កឹម សុខា បាននិយាយថា៖ «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយ គណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី