CamNews

បុរសមានសំណាង លោក ហម បូរ៉ា បរិច្ចាគថវិកា៥ពាន់​ដុល្លារ ​ជូនមន្ទីរពេទ្យ «គន្ទបុប្ផា» ក្រោយឈ្នះឆ្នោត

(ភ្នំពេញ)៖ តាមការសន្យាលោក ហម បូរ៉ា រួមជាមួយតំណាង​ក្រុមហ៊ុន​​ឆ្នោត​នាគសំណាង បានទៅកាន់មន្ទីរពេទ្យ «គន្ធបុប្ផា» នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបរិច្ចាគលុយពីឈ្នះរង្វាន់ ឆ្នោតនាគសំណាង៥០ម៉ឺនដុល្លារ ជូនមន្ទីរនេះ ខណៈកំពុងត្រូវការជំនួយជារៀងរាល់ថ្ងៃ។ ពិធីទទួលប្រាក់ជំនួយ ចំនួន៥ពាន់ដុល្លារនេះ គឺមានការចូលរួម ដោយលោកវេជ្ជបណ្ឌិត Denis Laurent តំណាងមន្ទីរពេទ្យ «គន្ធបុប្ផា» ។

​លោក ហម បូរ៉ា ដែលរស់នៅ ភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នោះ​បានប្រាប់ថា រូបលោកជាអតិថិជនរបស់ឆ្នោត សំណាង​នេះ ហើយលោកមានអារម្មណ៍​រំភើបណាស់ និងស្ទើរតែមិនជឿទៀតផង ថាបានឈ្នះទឹកប្រាក់ Jackpot ៥០ម៉ឺនដុល្លា ពីក្រុមហ៊ុនឆ្នោតនាគ នាំសំណាង។ ក្រោយពីរូបលោកបានឈ្នះរង្វាន់​ ថ្ងៃនេះលោកបានមកដល់ មន្ទីរពេទ្យគន្ធ​បុប្ផា ដោយតាមការសន្យា លោកធ្វើការបរិច្ចាគដល់មន្ទីរពេទ្យនេះ ចំនួនទឹកប្រាក់៥ពាន់ដុល្លារ ដើម្បីជួយសម្រាលទុក្ខលំបាក នៃការខ្វះខាតដែលត្រូវប្រាក់​ជារៀងរាល់ថ្ងៃ ព្យាបាលក្មេងៗ។

លោក ហម បូរ៉ា បានបន្តថា ដោយសារតែលោកបានមើល​ឃើញ ពីទុក្ខលំបាករបស់ មន្ទីរពេទ្យ «គន្ធបុប្ផា» ក្នុងការស្វែងរកថវិកា ដើម្បីព្យាបាលកុមារក្រីក្ររាប់ពាន់នាក់ ក្នុង១ថ្ងៃ ទើបលោកមានចិត្តអាណិតអាសូរ និងបានបរិច្ចាគថវិកាខ្លះៗ ដើម្បីជួយដល់មន្ទីរពេទ្យដ៏ធំនេះ។ លោកក៏សូមអំពាវនាវ ដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានទឹកចិត្តសប្បុរធម៌ ចែករំលែកធនធាន ដើម្បីជួយដល់កុមារក្រីក្រ ជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដែលកំពុងខ្វះខាត ក្នុងន័យឲ្យមន្ទីរពេទ្យនេះ បន្តជួយដល់កុមារកម្ពុជា បន្ថែមទៀត។

​ក្រៅពីជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» លោកបានផ្ដល់ថវិកាជូនដល់វត្តចំនួនពីរ នៅឯស្រុកកំណើតរបស់លោក ដោយក្នុងមួយវត្តទទួលបាន ថវិកា២ពាន់​ដុល្លារ និងផ្ដល់ថវិកាមួយផ្នែកទៀត ជូនទៅ​សាលារៀនមួយ ចំនួន២ពាន់ដុល្លារ ទៀត ហើយលោក និងមានគម្រោងពង្រីកអាជីវកម្មរបស់គាត់ឲ្យកាន់តែធំ ផងដែរ។

លោក Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគសំណាង មានប្រសាសន៍ថា យើងសូមប្រកាសជាផ្លួវការថា ពិតជាមានអ្នកឈ្នះរង្វាន់ Jackpot ៥០មឺនដុល្លារមែន ហើយសូមអបអរសារទ ដល់​លោក ហម បូរ៉ា ដែលបានលេងឆ្នោតនេះ។ នេះជាការពិត ប្រសិនបើលោកមិនបានលេងនោះ លោកក៏មិនឈ្នះរង្វាន់ធំ​នេះដែរ។ ឆ្នោតនេះ ជាឆ្នោតល្អបំផុតសម្រាប់កម្ពុជា ដែលចំណាយក្នុងការផ្សងសំណាង​អស់ត្រឹមតែ២ពាន់រៀល អាចនឹងឈ្នះបានលុយវិញ កន្លះលានដុល្លារអាមេរិក។

ក្នុងនាមលោកតំណាងឲ្យ ឆ្នោតនាគសំណាង បាននិយាយថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងរំភើបជាមួយរូបលោក​ដែល​បានឈ្នះ​រង្វាន់ធំ ហើយយកប្រាក់ទាំងនេះ ទៅបរិច្ចាគក្នុងសង្គម ដើម្បីជួយដល់មន្ទីរពេទ្យ សាលារៀន និងវត្តអារាមជាដើម។ លោកសូមជូនពរ និងសង្ឃឹមថា ក្រុមគ្រួសាររបស់​លោក ហម បូរ៉ា មានក្តីសុខ និងសំណាងល្អគ្រប់ពេលក្នុងឱកាសនេះ៕​

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី