ថៃ ៖ មានរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា តួស្រីចិត្តអាក្រក់ ក្នុងរឿង "ភ្លើងបុណ្យ" គឺនាង Janie Tien Phosuwan និងតារាសម្តែង លោក Netz Thanadetch បានលួចទាក់ទងគ្នាស្ងាត់ៗ ព្រមទាំងរួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយគ្នាទៀតផង ។

ក្រោយពីបានដឹងដំណឹងមួយនេះ បុរសសង្ហាម្នាក់នេះបដិសេធភ្លាមៗ ក្រោយលេចលឺពាក្យចចាមអារ៉ាមថា លួចមានស្នេហាជាមួយនាង Janie ហើយតបថា "ខ្ញុំមានមិត្តស្រីរួចហើយ សង្សារខ្ញុំក៏បានសួរខ្ញុំអំពីរឿងនេះដែរ ក្រោយពីនាងបានឃើញព័ត៌មាននេះ។ ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីបានជាលេចលឺព័ត៌មានថា ខ្ញុំនិងកញ្ញា Janie រួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយគ្នា ទាំងដែលខ្ញុំមិនដែលនឹងស្គាល់ផ្ទះរបស់គាត់ផងនោះ" ។

លោក Netz Thanadetch បានបន្តទៀតថា "ខ្ញុំគឺជាគ្រូបង្វឹកនៅកន្លែងហាត់ប្រាណ 911 by JT ដែលកញ្ញា Janie តែងតែមកហាត់ប្រាណជារៀបរាល់ព្រឹក ប៉ុន្តែពួកយើងមិនត្រូវជាអ្វីនឹងគ្នា។ ប៉ុន្តែខ្ញុំសរសើរអត្តចរិករបស់តារាស្រីរូបនេះ ព្រោះគាត់ជាមនុស្សមិនចេះប្រកាន់ខ្លួន ហើយជាមនុស្សរួសរាយ។ ចំនែកឯទំនាក់ទំនងសុីជម្រៅរបស់ខ្ញុំនិងគាត់គឺមិនមានអ្វីជាមួយគ្នាទេ ព្រោះខ្ញុំមានមិត្តស្រីរួចហើយ" ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook