(ចិន)៖ ដោយសារតែកំហុសរបស់ខ្លួន ធ្វើឲ្យបុរសម្នាក់សុខចិត្ត ដេកកំដរមិត្តស្រី ដែលរងរបួសក្បាលធ្ងន់ធ្ងរ សន្លប់លែងដឹងខ្លួន អស់រយៈពេល៨ខែមកហើយ នៅមន្ទីរពេទ្យមួយ ក្នុងខេត្ត Liaoning ប្រទេសចិន ហើយគាត់តែងបួងសួង សុំឲ្យនាងដឹងខ្លួនឡើងវិញ។

នារីរងគ្រោះ មានអាយុ២២ឆ្នាំឈ្មោះ Yingving Lin ត្រូវបានមិត្តប្រុស គឺលោក Fenghe Liu នៅមើលថែ ដោយសន្យាថា នឹងនៅជាមួយនាង ជារៀងរហូត ហើយលោកក៏បានខ្ចីប្រាក់គេ ប្រមាណ $30,000 ដើម្បីជួយចំណាយ លើថ្លៃព្យាបាលមិត្តស្រីផងដែរ។

ពិតជាអព្ភូតហេតុ ដ៏អស្ចារ្យមែន គឺនាង Lin បែរ ជាដឹងខ្លួនឡើងវិញ ក្រោយពីដេកសន្លប់ អស់រយៈពេល៨ខែមកហើយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នារីរងគ្រោះនិយាយថា នាងក្លាយជាជនរងគ្រោះបែបនេះ ក៏ព្រោះតែមិត្តប្រុសជាអ្នកវាយចំក្បាលនាង ដោយសារគេខឹងនាង ពីរឿងដុតនំប៉័ង ។ រីឯបុរសជាសង្សារ សុំឲ្យ Lin លាក់រឿងនេះ ប៉ុន្តែនាងបានប្រាប់ក្រុមគ្រួសារ និងប៉ូលីសរួចទៅហើយ។ Lin កំពុងសម្រាកព្យាបាលខ្លួន នៅផ្ទះឪពុកម្តាយ ក្រោយចេញពីមន្ទីរពេទ្យ ហើយប៉ូលីសកំពុងស៊ើបអង្កេតថា តើ Liu ពិតជាប្រើហិង្សា វាយមិត្តស្រីរហូតធ្លាក់ខ្លួនដេក សន្លប់អស់រយៈពេលច្រើនខែ ពិតមែន ឬយ៉ាងណា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី