អ្នកប្រហែលជាគិតថាស្ត្រសជានិច្ចកាលអាក្រក់សម្រាប់អ្នក។ ប៉ុន្តែតាមពិតមិនដូច្នេះទេ។
ស្ត្រេសពេលខ្លះក៏ល្អដែរសម្រាប់ អ្នក។ចូរពិនិត្យមើគន្លឹះមាសខាងក្រោមនេះអំពីស្ត្រេស។
* ស្ត្រេស អាចល្អប្រសើរសំរាប់មនុស្សមួយចំនួន ។ វាអាចបង្កើននូវការបង្កើតឡើងថ្មីៗ,
បង្កើនសកម្មភាពនានា ល្អៗ, ដូច្នេះ ចូរស្វែងយល់អំពីបញ្ហានេះអោយបានស៊ីជំរៅ និង រក
វិធីសាស្ត្រណាដែលល្អបំផុតសំរាប់អ្នកក្នុងការអនុវត្ត ឬ ព្យាបាលស្ត្រេស ។
* ខ្លួនមនុស្សយើងត្រូវការហាត់ប្រាណដោយសារតែវាបាន បញ្ចេញនូវអ័រម៉ូន ដែលមាន
ប្រយោជន៍រាប់រយ ។
* ធ្វើខ្លួនឯងកុំអោយនៅជាប់នឹងរោគស្ត្រេសពេកតាមរយៈការសំរាក បន្ធូរអារម្មណ៍ រួចធ្វើ
ខ្លួនអោយរវល់ជាមួយនឹងការងារធម្មតាផ្សេងៗ ដូចជាលេងកីឡា, ហាត់ប្រាណ, រាំលេង,
ណាត់មិត្តជជែកលេង ទទួលទានអាហារកំសាន្ត, សរសេរគំរោងផែនការ ឬ កំណត់ហេតុ
បន្តិចបន្តួចជាដើម ។
* ការបន្ធូរអារម្មណ៍តែមួយភ្លែតជាការល្អប្រសើរសំរាប់អ្នក ដែលអ្នកអាចធ្វើវាបាននៅគ្រប់
ទីកន្លែង, គ្រប់ពេលដែលអ្នកគ្រប់គ្រងរោគស្ត្រេសរបស់អ្នក តាមរយៈ ៖
o បិទភ្នែករបស់អ្នក
o ទំលាក់ស្មាក្រោម
o បន្ថយចង្វាក់ដកដង្ហើមរបស់អ្នកអោយនៅសល់តែពាក់កណ្តាល
o រាប់អោយបាន ៥ មុននឹងដកដង្ហើមចេញ និង ចូល
* ការរៀនដកដង្ហើមបែបធម្មតាៗ ហើយវែងៗអាចជួយសំរួលរោគស្ត្រេសរបស់អ្នក ជា
ពិសេស ការហាត់ដកដង្ហើមបែប យូហ្កា (yoga breathing)
* ការហាត់ប្រាណអាចជួយបន្ធួរបន្ថយអាការៈរោគស្ត្រេស ហើយថែមទាំងអាចទប់ទល់ការ
កើតរោគស្ត្រេសនៅលើកក្រោយលើកក្រោយទៀតផង, ដូច្នេះ ចូលដើរអោយបានលឿនៗ
, ឡើងជណ្តើរ រួមផ្សំជាមួយនឹងការហាត់ប្រាណធម្មតាផ្សេងៗទៀតអោយបានរាល់ថ្ងៃ ។
អ្នកមិនចាំបាច់អីទៅធ្វើវាអោយបានគ្រប់ដប់ ឬ ហួសហេតុពេកនោះទេ, ត្រឹមតែការដើរក្នុង
រយៈពេល ៣០ នាទីក្នុងមួយថ្ងៃវាប្រសើរណាស់ទៅហើយ ។
* ការសំរួលអារម្មណ៍តាមរយៈមាស្សាមានក្លិនក្រអូបផ្សេងៗ (aromatherapy) ពិតជាអាច
ជួយអ្នកបាន; ដាក់ក្លិនទាំងនេះនៅតាមកូនកន្សែងដៃ, ខ្នើយកើយ ឬ ក្នុងទឹកអាងងូតទឹក ។
* សាកធ្វើការហាត់សំរាកសាច់ដុំ និង សំរាកសតិអារម្មណ៍អោយបានយូរៗ នោះអ្នកនឹង
អាចគ្រប់ភាពតានតឹង ឬ រោគស្ត្រេសរបស់អ្នកបានជាមិនខានឡើយ ។
* ការម៉ាស្សា (massage) នឹងជួយបន្ធូរការតឹងសាច់ដុំ, ការឈឺចាប់ដែលបណ្តាលមក
ពីស្ត្រេស ។ ដូច្នេះ, អ្នកគួរតែសាកល្បងការម៉ាសានេះនៅពេលដែលអ្នកមានអារម្មណ៍
តានតឹង ផ្សេងៗ ៕