ហេតុអ្វីបានជាទិន្នន័យបញ្ជូនតាមខ្សែកាបហ្វាយប័រអុបទិក លឿនជាងខ្សែកាបស្ពាន់?

បច្ចេកវិទ្យាខ្សែកាបអុបទិក ប្រើសន្ទុះពន្លឺដើម្បីបញ្ជូនទិន្ន័យតាមរយៈខ្សែកញ្ចក់ថ្លា ឬផ្លាសិ្ទក។ លោកសាស្រ្ដាចារ្យ Robert Malaney មកពីមហាវិទ្យាល័យវិស្វកម្មអគ្គីសនី និងទូរគមនាគមន៍នៃសាកលវិទ្យាល័យ New South Wales មានប្រសាសន៍ថា៖” នៅពេលយើងនិយាយពីល្បឿន គឺយើងចង់និយាយដល់សមត្ថភាពនៃបណ្ដាញដូចជា ចំនួនទិន្នន័យ ដែលអ្នកអាចបញ្ជូនក្នុងថិរៈវេលាមួយ ។

ហើយខ្សែកាបហ្វាយប័រអុបទិក អាចបញ្ជូនទិន្ន័យបានច្រើនជាង ក្នុងល្បឿនលឿនជាង និងក្នុងចម្ងាយឆ្ងាយជាងខ្សែកាបស្ពាន់ ។ ជាឧទាហរណ៍ បណ្ដាញតំបន់មូលដ្ឋាន(Local Area Network) ដែលប្រើខ្សែកាបស្ពាន់ទំនើប អាចបញ្ជូនការហៅទូរសព្ទម្ដងបាន ៣០០០ ខល ខណៈប្រព័ន្ធស្រដៀងគ្នា ដែលប្រើខ្សែកាបហ្វាយប័រអុបទិក អាចបញ្ជូនការហៅទូរសព្ទបានម្ដង ៣១.០០០ ខល ។

ខ្សែកាបស្ពាន់ស៊េរីពីមុន ធ្វើការបញ្ជូនចរន្ដអគ្គិសនី ខណៈបច្ចេកវិទ្យាហ្វាយប័រអុបទិក បញ្ជូនសន្ទុះពន្លឺ ដែលបង្កើតឡើង ដោយពន្លឺបញ្ចេញពីខ្សែភ្លោះ(Diode) ឬពន្លឺឡាស៊ែរ តាមបណ្ដោយខ្សែហ្វាយប័រអុបទិក។

លោក Malaney ពន្យល់ថា៖”តាមរយៈខ្សែកាបអុបទិក ឧបករណ៍បញ្ជូន ធ្វើការបំប្លែងព័ត៌មានអេឡិចត្រូនិក(Electronic Information) ទៅជាសន្ទុះពន្លឺ មានន័យថា សន្ទុះមួយ ស្នើនឹងពន្លឺមួយ ខណៈពុំមានសន្ទុះ ស្មើនឹងសូន្យ។ នៅពេលរលកសេវា ទៅដល់ចំណុចបញ្ចប់មួយ ឧបករណ៍ Optical Receiver បំប្លែងពន្លឺទៅជា Electronic Information វិញ ។

កម្រិតអតិបរិមានៃទនិន្ន័ន ដែលអាចបញ្ជូន ត្រូវបានកំណត់ដោយប្រសិទ្ធភាពហ្វ្រេកង់(frequency range) ដែលខ្សែកាបនឹងបញ្ជូនមានន័យថា ប្រសិទ្ធភាពហ្វេ្រកង់ខ្ពស់ប៉ុនណា កម្រិតបញ្ជូន( Bandwidth) ក៏ខ្ពស់ប៉ុណ្ណោះដែរ ហើយការបញ្ជូនទិន្ន័យ ក៏បានច្រើនទៅតាមនឹងដែរ ។ ចំណុចខុសគ្នាដាច់ស្រឡះនោះ គឺនៅត្រង់ថា ខ្សែកាបហ្វាយប័រអុបទិក មានកម្រិតបញ្ជូន(Bandwidth) ខ្ពស់ជាងខ្សែកាបស្ពាន់ ។

លោក Malaney និយាយថា៖ “បច្ចេកវិទ្យាហ្វាយប័រអុបទិក អាចបញ្ជូនប្រសិទ្ធភាពហ្វ្រេកង់បានខ្ពស់ជាង ខណៈខ្សែស្ពាន់ មានការថមថយ ឬបាត់បង់កម្លាំងសេវា នៅពេលមានហ្រ្វេកង់ខ្ពស់” ។

ម្យ៉ាងទៀត បច្ចេកវិទ្យាហ្វាយប័រអុបទិក រងការប៉ះពាល់ពីសម្លេងរំខានតិចតួច និងមានការជ្រៀតជ្រែកតិចតួចពីអេឡិចត្រូម៉ាញ៉េទិក ជាងប្រព័ន្ធភ្លើងតាមបណ្ដោយខ្សែកាបស្ពាន់ ។

លោកបន្ថែមថា៖” អ្នកអាចបញ្ជូនរលកសញ្ញា បាន ២០០ គីឡូម៉ែន ដោយមិនមានបាត់បង់គុណភាពសេវា ខណៈរលកសញ្ញានៃខ្សែកាបស្ពាន់ ធ្លាក់ចុះគុណភាពយ៉ាងខ្លាំង នៅរយៈចម្ងាយឆ្ងាយ” ។

មេគង្គណិតផ្ដល់សេវាអ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិកគុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងប្រើប្រាស់ក្នុងលំនៅឋានរបស់លោកអ្នក ។ មេគង្គណិតក៏មានសេវាសំខាន់ជាច្រើនដូចជា enterprise solutions, data co-location, ICT solutions, hosting services និងសេវាជាច្រើនទៀត ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh