កញ្ញា យិន ឃុនម៉ី អ្នកបើកបរថយន្តទំនើបដែលសង្ស័យថា បានបើកបុកនិស្សិតសកលវិទ្យាល័យឆ្នើមម្នាក់ស្លាប់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅភ្នំពេញកាលពីខែមុន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ – សូវៀត នៅយប់ ថ្ងៃចន្ទ ដោយសារតែនាងត្រូវការការព្យាបាលជាបន្ទាន់។

យិន ឃុនម៉ី ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយគ្មានការយកចិត្តទុកដាក់ ខ្វះការប្រុងប្រយ័ត្ន និង ធ្វេសប្រហែស ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមីនា នៅផ្លូវលេខ ២២៨ ក្នុងខណ្ឌទួលគោក។ ឧប្បត្តិហេតុនេះបានទាក់ទាញការចំណាប់អារម្មណ៍ និងការតាមដានពាសពេញប្រទេស។

ប្រសិនបើត្រូវបានផ្តន្ទាទោស កញ្ញា យិន ឃុនម៉ី អាចជាប់ពន្ធនាគារហូតដល់ទៅ ៣ ឆ្នាំ និងត្រូវពិន័យជាប្រាក់ ៣.៧០០ ដុល្លារ។ នាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីនាងបានប្រគល់ខ្លួនឲ្យប៉ូលិស បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យចាប់ខ្លួន អ្នកដែលបង្កហេតុ ចំពោះការស្លាប់ របស់និស្សិតសកលវិទ្យាល័យ ឈ្មោះ ឌ៊ំ រីដា។

លោក ងី ម៉េង ប្រធានមន្ទីរពេទ្យបាននិយាយថា កញ្ញា យិន ឃុនម៉ី កំពុងមានជំងឺ និងត្រូវការ ការពិនិត្យតាមវេជ្ជសាស្ត្រហើយវេជ្ជបណ្ឌិត នឹងមើលនាងដូចជាអ្នកជំងឺដទៃទៀតដែរ។ ”អ្វីដែលគេចោទប្រកាន់នាងមិនបានរំខានដល់យើងទេ យើងផ្តល់អាទិភាពដល់ជីវិតអ្នកជំងឺជាការសំខាន់” ។ កាលពីសប្តាហ៍មុន ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ឃុនម៉ី មិនបានជាប់ក្នុងមន្ទីរឃ៊ំឃាំងទេ ដោយសារតែគ្រួសារនាងមានឥទ្ធិពល។

ពាក្យចចាមអារ៉ាមនេះ ត្រូវបានបាត់មន្តិល ដោយប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ទៅមើលនាងនៅក្នុងពន្ធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមផ្សេងៗទៀតនៅតែបន្ត ដូចជាអ្នកខ្លះនិយាយថា ឃុនម៉ី អាចគេចចេញពីការឃុំឃាំង ដោយមានការជួយពីមន្ត្រីពន្ធនាគារ។

លោក នុត សាវណា អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននិយាយថា កញ្ញា ឃុនម៊ី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺរលាកទងសួត និងស្ទះផ្លូវដង្ហើម។ វាមិនមែនដូចគេនិយាយថានាងកើតមកក្នុងត្រកូលគ្រួសារអ្នកមាននោះទេ តាមការពិតនាងមានជំងឺប្រាកដមែន។

គ្មានមន្រ្តីពន្ធនាគារណាម្នាក់អាចជួយនាងបាន ក្រៅពីបញ្ជូននាងទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ”។ ”យើងមិនទុកឲ្យនរណាម្នាក់ស្លាប់នៅពេលដែលជំងឺរបស់ពួកគេ អាចត្រូវបានព្យាបាលបាននោះទេ។ ” ពួកគេចោទប្រកាន់យើងខុស។ ខ្ញុំចង់អោយពួកគេសួរវេជ្ជបណ្ឌិតដោយខ្លួនឯងថា តើជំងឺរបស់នាងធ្ងន់ធ្ងរប៉ុណ្ណា" ៕

ប្រភព ៖ khmertimes