រឿងឯកសារស្តីពីកុមារពិការអាយុ 11ឆ្នាំនៅកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានផ្សាយនៅលើ
ទូរទស្សន៍ MBC កាលពីឆ្នាំមុនក្រោយមក វីឌីអូរបស់កុមារនោះមានការរីករាលដាលតាម
បណ្តាញសង្គម Internet បានធ្វើឲ្យសាធារណជនរំភើបយ៉ាងខ្លាំង ។
រូបភាពក្នុងវីឌីអូនោះគឺក្មេងប្រុសម្នាក់ ដែលពោសពេញដោយសុទិដ្ឋិនិយម ទោះបីជាខ្លួនមានពិការភាពក៏ដោយ។ Yu Tae-ho កើតមកមានរូបរាងកាយមិនគ្រប់គ្រាន់តាំងពី
កំណើត គាត់គ្មានដៃទាំងពីរ ជើងនិមួយៗមានម្រាមត្រឹមតែ៤ប៉ុណ្ណោះ។ ឪពុកម្តាយ
Tae-ho បានបោះបង់គាត់ចោលនៅពេលដែល ត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា គាត់មិន
អាចរស់បាន។ ក៏ប៉ុន្តែក្រោយមក Tae-ho ត្រូវបានស្ត្រីម្នាក់ឈ្មោះ Seung Ga-Won ទទួល
ចញ្ចឹម ហើយគាត់នៅរស់ដល់បច្ចុប្បន្ន។ រឿងរ៉ាវអំពីជីវិតរបស់ក្មេងអាយុ 11ឆ្នាំនេះទទួល
បានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង។ មនុស្សជាច្រើន
បានស្រក់ទឹកភ្នែកក្រោយពីមើលវីឌីអូអំពី Tae-ho។
តាមព័ត៌មាន Hellokpop បានឲ្យដឹងថា ទោះបីជាគ្មានដៃទេ ប៉ុន្តែ Tae-ho នៅតែអាចធ្វើ
ការងារទាំងអស់ដោយគ្មានការជួយរបស់អ្នកដទៃ។ អូនបញ្ជុកអាហារ ធ្វើកិច្ចការអនាម័យ
លាបក្រែមថែរក្សារស្បែកដោយខ្លួនឯង ហើយលេងជាមួយមិត្តភ័ក្តដោយសប្បាយ
រីករាយ។
គាត់ចូលចិត្តទៅរៀនណាស់។ ក្នុងថ្នាក់ Tae-ho ដើរដោយ .... គូថ។ ក្នុងចំណោមមិត្ត
រួមថ្នាក់ គាត់ស្និទ្ធស្នាលជាងគេជាមួយនឹង មិត្តស្រីឈ្មោះ Nam-Goong Ingee ដែលរៀន
ជាមួយគាត់តាំងពីថ្នាក់ទី 2។
Nam-Goong Ingee គ្មានការក្រែងចិត្តអ្វីទេចំពោះការយកចិត្តទុកដាក់ដ៏ពិសេសដល់មិត្ត
តូចរូបនេះ។ នាងក៏បានបង្ហើបឲ្យដឹងថា នាងនឹងរៀបការជាមួយនឹង Tae-ho ដោយគ្មាន
មូលហេតុទេ។
http://www.youtube.com/watch?v=npzPll8D-yg&feature=player_embedded
ប្រភព៖ Ngoisao, HelloKpop
ដោយ៖ ណាវី ។
គួរអោយអាណិតចំពោះកុមារ... "ថ្ងៃណាក៏ត្រូវប្តូរមុខ"