(សុខភាព)៖ នៅពេលឈានដល់រដូវក្តៅម្តងៗ វាមិនត្រឹមតែធ្វើឲ្យស្បែក អ្នកទទួលរងការប៉ះពាល់ប៉ុណ្ណោះទេ តែវាថែមទាំងនាំជំងឺមួយចំនួន មកឲ្យអ្នកបន្ថែមទៀតផង។ អ្នកជំនាញផ្នែកជំងឺសើស្បែក បានឲ្យដឹងថា នៅរដូវក្តៅគួរប្រយ័ត្នបញ្ហាស្បែក ៤ចំនុច ដូចខាងក្រោមៈ

១. ស្បែករលាកដោយសារកម្តៅថ្ងៃ៖
កម្តៅថ្ងៃគឺជារឿងមួយ អាចធ្វើឲ្យស្បែករលាក និងអាចបង្កឲ្យក្លាយជាជំងឺមហារីកស្បែក បានផងដែរ។ ជាពិសេសអ្នកដែលចូលចិត្ត លេងទឹកសមុទ្រ ព្រោះទឹកនិងខ្សាច់ធ្វើឲ្យកាំរស្មី UV ជះខ្លំាងជាមុនរហូតដល់ទៅ ៤ដង។ ដូច្នេះនៅពេលដែលអ្នកប៉ះ នឹងកម្តៅថ្ងៃ អ្នកគួរលាបក្រែមការពារកម្តៅថ្ងៃ យ៉ាងតិចឲ្យបានមុនមួយម៉ោង និងលាបក្រែមបន្ថែម ពីលើរាល់ ២ទៅ ៣ម៉ោងម្តង។ ម្យ៉ាងទៀតអ្នកគួរប្រើក្រែមលាបស្បែក ឲ្យសមស្របនិងសភាពស្បែក រួមទាំងការប្រើប្រាស់ផងដែរ។ ជាពិសេសប្រសិនបើបាន PA+ គឺកាន់តែប្រសើរ ព្រោះវាអាចការពារកាំរស្មី UVA បាន។

២. ចែងថ្ងៃ៖
អ្នកកើតជំងឺនេះ នឹងកើតមានកន្ទួលរមាស់ នៅតាមបរិវេណរាងកាយ ដែលប៉ះនឹងពន្លឺថ្ងៃ។ ពេលខ្លះវាមិនឡើងកន្ទួលភ្លាមៗ នៅពេលប៉ះពន្លឺថ្ងៃឡើយ តែវាអាចកើតមានបន្ទាប់ ពីពេលប៉ះកម្តៅថ្ងៃរួច ប្រហែលកន្លះម៉ោងឬ១ម៉ោង ដោយភាគច្រើន វាកើតមានតែនៅចំពោះរដូវក្តៅ តែប៉ុណ្ណោះ។

៣. រមាស់ ដោយសារញើស៖
ញើសមានជាតិប្រៃ ទើបវាអាចបណ្តាល ឲ្យកើតមានអាការរមាស់ នៅពេលដែលបែកញើសម្តងៗ។ អ្នកខ្លះកើតមានអាការប្រតិកម្ម ជាមួយនឹងញើសខ្លួនឯង ដោយមានការរមាស់ និងកន្ទួលៗ។ ដូច្នេះអ្នកគួរស្ថិតនៅកន្លែងត្រជាក់ ឬងូតទឹកជម្រះខ្លួនឲ្យបានស្អាត កុំបណ្តោយឲ្យខ្លួនស្អិតៗ ដោយសារញើស។

៤. ជំងឺរើម៖
នៅពេលដែលអ្នកហាលថ្ងៃយូរពេក វាអាចជំរុញឲ្យមេរោគរីកធំធាត់ និងបង្កឲ្យក្លាយជាជំងឺរើមបាន។ ក្នុងករណីនេះអ្នកអាចបន្ថយអាការ ដោយការទទួលទានថ្នាំ ប៉ុន្តែ ចំពោះតែអ្នកដែលកើតជំងឺរើមប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង