CamNews

បែក​ធ្លាយ​មូល​ហេតុ​ ដែល​​នាំ​​ឲ្យ​អតីត​ប្រធានាធិបតី​​លី​ប៊ី លោក Kadhafi ត្រូវ​បាន​​ប្រទេស​មហា​អំណាច

​(លីប៊ី)៖ រយៈពេល០៥ឆ្នាំ បន្ទាប់ពីការសា្លប់​របស់មេដឹកនាំលីប៊ី លោក ហ្គាដាហ្វី បងប្អូនជីដូនមួយរបស់លោក គឺលោក Ahmed Kadhafi ad-Dam បានចេញមុខធ្វើការពន្យល់ពី មូលហេតុមួយចំនួន ដែល​លោកផ្ទាល់អះអាងថា អាចជាកត្តាទាក់ទាញបណ្ដា​ប្រទេសលោកខាងលិច ឲ្យរៀបចំគំរោងធ្វើ​រដ្ឋប្រហារទម្លាក់ លោក ហ្គាដាហ្វី ពីអំណាចកាលពីឆ្នាំ២០១១។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RT លោក Ahmed Kadhafi ad-Dam បានគូសបញ្ជាក់ថា គំរោងបង្កើតសហភាពអាហ្រ្វិក និងរដ្ឋាភិបាល អាហ្រ្វិករួមមួយ គឺជាមូលហេតុដ៏សំខាន់ នៃការធ្វើអន្តរាគមន៍យោធានៅលីប៊ី រួមទំាងការធ្វើឃាតអតីត​មេដឹកនាំលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី។ លោក Ahmed Kadhafi បានលើកឡើងដូច្នេះថា «បណ្ដាប្រទេសលោកខាងលិច បានមើលឃើញ​ពីការគំរាមកំហែង ដល់ផលប្រយោជន៍របស់ពួកគេ ដែលកើតចេញពីការ ដឹកនំាការតស៊ូរបស់លោក ហ្គាដាហ្វី ដើម្បីសេរីភាព ទ្វីបអាហ្រ្វិក និងបណ្ដេញពួកប្រទេសអាណានិគម ចេញពីអាហ្រ្វិក»។

បងប្អូនជីដូនរបស់លោក ហ្គាដាហ្វី រូបនេះបានឲ្យដឹងទៀតថា នៅឆ្នាំ១៩៩៩ លោក Mouammar Kadhafi បានដាក់ចេញនូវការជជែកដេញ​ដោល មួយស្ដីពីការបង្កើត​សហភាពអាហ្រ្វិក និងរដ្ឋាភិបាលអាហ្រ្វិករួបរួមមួយ ក្នុងគោលបំណងប្រមូលផ្ដុំសមត្ថភាព ទ្វីបអាហ្រ្វិកទំាងមូល ហើយដែលនយោបាយនេះឯង គឺប្រឆំាងនឹង ផលប្រយោជន៍ នៃបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដូច្នេះទើបលោក ហ្គាដាហ្វី ត្រូវបានទម្លាក់ពីអំណាច និងត្រូវគេធ្វើឃាត។

ជាមួយគ្នានោះដែរ លោក Ahmed Kadhafi បានជម្រុញឲ្យអង្គការសហប្រជាជាតិ និងអគ្គលេខាធិការថ្មី ត្រូវតែបើកការស៊ើបអង្កេតជុំវិញ ព្រឹត្តិការណ៍កាល​ពីឆ្នាំ២០១១ ត្បិតក្នុងរយៈពេលជាង ០៥ឆ្នាំមកនេះ ក្រុមប្រឹក្សាសន្តិសុខ មិនបានបើកការស៊ើបអង្កេត ណាមួយនោះទេ។

គួររំឭកថា កាលពីខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឲ្យ មានការធ្វើអន្តរាគមន៍យោធា ក្រោមការដឹកនំារបស់ សហរដ្ឋអាមេរិក បារំាង និង អង់គ្លេស នៅលីប៊ី ដើម្បីការពារជនស៊ីវិល​ពីកងកម្លំាងលោក ហ្គាដាហ្វី។ ក៏ប៉ុន្តែ០៥ឆ្នំាបន្ទាប់ពីរបបដឹនំា ហ្គាដាហ្វី រលំរលាយទៅ លីប៊ីនៅតែបន្តស្ថិត​នៅក្នុងភាពវឹកវរ ខណៈសេដ្ឋកិច្ច​និងការរស់នៅ របស់​ប្រជាជនលីប៊ី កំពុងធ្លាក់ចុះដុនដាប យ៉ាងខ្លំាងបើធៀបទៅនឹងកាលពីលោក ហ្គាដាហ្វី នៅមានជីវិត ប្រជាពលរដ្ឋលីប៊ី មានការសោកស្តាយចំពោះបញ្ហានេះ។

ក្នុងនោះប្រជាពលរដ្ឋអ៉ីរ៉ាក់​ក៏មានការ សោកស្តាយផងដែរ ចំពោះការសម្លាប់លោក សាដាម ហ៊ូនសេន​។ ម្យ៉ាងវិញទៀតសូម្បី​តែអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ក៏បានសារភាពដែរថា ប្រសិនបើលោក Kadhafi និងលោក Saddam Hussein នៅមានជីវិត ក្រុម ISIS ក៏ទំនងជាមិនកើតមាន​ ឡើងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង