CamNews

បើកត្រាក់ទ័រឈូសឆាយដី​ដំបូក​ដាំដុះ លេចចេញ​គ្រាប់បែក​ដៃ​២កេស

(បាត់ដំបង)៖ គ្រាប់បែកដៃផលិត​នៅសហរដ្ឋអាមេរិក​ នៅប្រើការ​បានចំនួន២កេស ត្រូវបាន​កម្មករបើកត្រាក់ទ័រ ឈូសឆាយរំលាយដីដំបូក​ដើម្បីធ្វើដីចំការ​ប្រទះឃើញ​កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ហើយក៏ បានទូរស័ព្ទ​ប្រាប់ទៅ​មន្ត្រីកងរាជអាវុធហត្ថ​ស្រុកគាស់​ក្រឡ ចុះទៅធ្វើការ​ត្រួតពិនិត្យ និងយកទៅរក្សាទុកដើម្បី ប្រគល់អោយ​ទៅខាងអង្គការសុីម៉ាក​យកទៅ​កំទេចចោល។

តាមលោកវរសេនីយ៍ត្រីផាន ថាមេបញ្ជាការកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានដឹកនាំ កម្លាំងចុះទៅធ្វើការត្រួតពិនិត្យ ដល់កន្លែងប្រទះឃើញ កេះគ្រាប់បែកនៅចំណុចទួលខ្មែរក្រហម ស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ គឺរកឃើញកេសចំនួន០២ និងមានគ្រាប់បែក​ ចំនួន១២គ្រាប់​ជាប្រភេទគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក ហើយគ្រាប់បែក​ដែលរកឃើញនេះ​ គឺនៅអាចប្រើការបាន​ ៧០ភាគរយ។

ការប្រទះឃើញនេះគឺបន្ទាប់ពីឈ្មោះមាស ចាន់ទី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាមានទីលំ នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកឯកភ្នំធ្វើការ​ឈូសឆាយរុញដី និងកាយដំបូកមួយកន្លែង​នៅចំណុច​ខាងលើ ក៏លេចចេញកេសនេះមក​តែម្ដង។

បច្ចុប្បន្នគ្រាប់បែកទាំង១២គ្រាប់ រក្សាទុកនៅមូលដ្ឋាន អ.ហ ស្រុករងចាំអង្គភាពស៊ីម៉ាក់ មកទទួលយកទៅរក្សាទុក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី