CamNews

FBI ចំ​ណាយ​មិន​ដល់ ១លាន​ដុល្លារ​អាមេរិក​ទេ ក្នុង​​ការ Hack ទូរស័ព្ទ iPhone របស់​​ភេរវករ

(អាមេរិក)៖ របាយការណ៍ថ្មី បានបង្ហាញថា FBI ចំណាយប្រាក់មិនដល់ ១លានដុល្លារអាមេរិកនោះទេ សម្រាប់​ជួយក្រុម​អ្នក​ជំនាញឲ្យ Hack ទូរស័ព្ទ iPhone 5C របស់​ភេរវករ និងជាមេជួញដូរគ្រឿងញៀន ដ៏ធំ Syed Farook ដែល​ត្រូវ​បាន​ស្លាប់ និងប្រតិបត្តិការរបស់ប៉ូលិស។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសា។

នៅមុននេះ លោក James Comey ប្រធាន FBI បានថ្លែងឲ្យដឹងថា ស្ថាប័ន FBI បានចំណាយលុយ ១,៣លាន​ដុល្លារអាមេរិក ក្នុងការជួយក្រុមជំនាញៗ ឲ្យ Hack នូវ Passcode lock ទូរស័ព្ទ iPhone 5C របស់​ភេរវករ Farook ក្រោយពេលដែល Apple បដិសេធមិនព្រម ជួយដោះ Passcode មួយនេះ។

ដោយឡែកនៅពេលនេះ ប្រភពជិតស្និទ្ធនឹងភ្នាក់ងារ FBI បានឲ្យដឹងថា ការសម្រាប់ជួយក្រុមមនុស្សជំនាញៗឲ្យ Hack ទូរស័ព្ទ iPhone 5C មិនត្រូវបានចំណាយប្រាក់ដល់ ១,៣លានដុល្លារអាមេរិក ដូចការលើកឡើងរបស់លោក Comey ពោលគឺចំណាយតិចជាង ១លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រោយពេលភេរវករ Syed Farook ត្រូវបានបាញ់សម្លាប់ នៅក្នុងប្រតិបត្តិការរបស់ប៉ូលិស ទីភ្នាក់ងារ FBI បានស្នើឲ្យក្រុមហ៊ុន Apple ជួយដោះ Passcode ទូរស័ព្ទ iPhone 5C ដែលជាកម្មសិទ្ធិរបស់ Syed Farook ប៉ុន្តែសំណើរបស់ FBI ត្រូវបាន Apple ច្រានចោល ដោយបានលើកឡើងថា ការធ្វើបែបនោះ វាបានរំលោភ​ទៅលើសិទ្ធិរបស់អ្នកប្រើប្រាស់ និងល្មើសទៅលើច្បាប់ក្រុមហ៊ុន ដែលបានកំណត់ ហើយការធ្វើបែបនេះ វានាំឲ្យបាត់​ទំនុក​ចិត្តពីអ្នកប្រើប្រាស់៕

ប្រភព ៖ CNA