កូរ៉េខាងត្បូង ៖ តុលាការកូរ៉េខាងត្បូង សម្រេចផ្តន្ទាទោសមហាសេដ្ឋីប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទសូកប៉ាន់ កាលពីថ្ងៃសុក្រ។ តុលាការទីក្រុងសេអ៊ូល(Seoul Central District Court) បានរកឃើញថា លោក Lee បានប្រើលុយសូកប៉ាន់ដល់អតីតប្រធានាធិបតីអ្នកស្រី Park Geun-hye ដោយសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍តបស្នងពីអ្នកស្រី Park ។ លោក Lee ក៏ត្រូវបានផ្តន្ទាទោសផងដែរពីបទកេងប្រវ័ញ្ច លាក់បាំងទ្រព្យសម្បត្តិនៅក្រៅប្រទេស លាក់បំបាំងទ្រព្យសម្បត្ដិពីបទល្មើសព្រហ្មទណ្ឌ និងផ្ដល់សក្ខីកម្មទុច្ចរិតដល់ប្រធានអយ្យការ។ ក្នុងនោះ ក៏មានអតីតនាយកប្រតិបត្តិ Samsung ៤ នាក់ផ្សេងទៀតផងដែរ ដែលត្រូវបានតុលាការផ្ដន្ទាទោសទាក់ទងនឹងករណីនេះ។

នេះគឺជាការវិវត្តន៍ថ្មីបំផុត នៅក្នុងរឿងអាស្រូវរបស់រដ្ឋាភិបាល ដែលបានលាតត្រដាងថា មានការជាប់ទាក់ទិនទៅនឹងអតីតមន្ត្រីជាន់ខ្ពស់ និងនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើនរូប។ កាលពីខែឧសភា អតីតប្រធានាធិបតីកូរ៉េខាងត្បូងអ្នកស្រី Park Geun-hye បានច្រានចោលការចោទប្រកាន់ទាំងអស់ ស្របពេលដែលអ្នកស្រី បានឆ្លើយតបនឹងបទចោទ ថាខ្លួនពុំមានទោសដូចការចោទប្រកាន់ តាំងតែពីចាប់ផ្តើមនីតិវិធីជំនុំជម្រះរឿងក្ដីរបស់អ្នកស្រីម្ល៉េះ។

កាលពីខែកុម្ភៈ រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានចោទប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌លោក Yoon-sun Cho និងអតីតប្រធានបុគ្គលិករបស់លោក Ki-Choon Kim ពីបទបង្ខិតបង្ខំ រំលោភបំពានអំណាច និងផ្ដល់សក្ខីកម្មទុច្ចរិតទាក់ទងនឹងការបង្កើតបញ្ជីខ្មៅរបស់ក្រុមវិចិត្រករគាំទ្របក្សប្រឆាំង ដែលរិះគន់ដល់អ្នកស្រី Park។ អ្នកស្រី Park ត្រូវបានចាប់ខ្លួន ពីបទទទួលសំណូក ការបង្ខិតបង្ខំ ការរំលោភបំពានអំណាច និងការធ្វើឱ្យលេចធ្លាយអាថ៌កំបាំងរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ៣១ ខែមីនា ៕

ប្រែសម្រួល៖ សារ៉ាត់

ប្រភព៖ Jurist