មិត្តយុវវ័យមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៏ពីការលាងសំអាតមុខនោះទេ។
អ្នកប្រហែលជាគិតថាការលាងសំអាតមុខគឺងាយស្រួលដោយគ្រាន់តែប្រើទឹកធម្មតាមក
លុបលាងគឺអាចជំរះធូលីនៅលើផ្ទៃមុខបានហើយ ប៉ុនែ្តវាមិនមែនដូច្នេះទេ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តលាងសំអាតមុខដែលត្រឹមត្រូវជាទីបំផុត:
1. ដំបូងត្រូវប៉ាតពពុះសាប៊ូពីលើថ្ងាសចុះមកលើច្រមុះ គឺត្រង់ចំនុច T-Zoneរួចម៉ាស្សា
តិចៗលើបរិវេណច្រមុះ ព្រោះបរិវេណនេះសំបូរខ្លាញ់ជាងគេ។
2. បន្ទាប់មកចាប់ផ្តើមប៉ាតសាប៊ូអោយសព្វលើផ្ទៃមុខ រួចចាប់ផ្តើមត្រដុសតិចៗដេញ
ពីថ្ពាល់សងខាងមកក្រៅវិញ តែត្រូវចំាកុំប្រើកំលាំងដុសខ្លាំងពេក។
3. ត្រូវប្រើដៃក្បងទឹកមកទះលើមុខតិចៗដើម្បីលាងជំរះសាប៊ូ។
4. ត្រួតពិនិត្យមើលលើផ្ទៃមុខអោយសព្វកុំអោយនៅជាប់សាប៊ូដែលលាងមិនទាន់ជ្រះ
ព្រោះសំនល់ទាំងនេះគឺជាដើមហេតុចំបងនៃការកើតមុន បន្ទាប់មកប្រើកន្សែងជូតថើរ
អោយស្ងួត។
5. បន្ទាប់ពីលាងមុខរួចស្បែកមុខនឹងបាត់បង់ជាតិទឹក ដូច្នេះត្រូវប្រើឡេមកបន្ថែមជាតិ
សំនើមអោយផ្ទៃមុខវិញ បើមិនដូច្នេះទេយូរៗទៅមុខនឹងស្ងួតហើយឆាប់ជ្រួញ។
ប្រភព google
ដោយ Lynn Jessica