(ថៃ)៖ តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ដ៏ល្បីរបស់កូរ៉េ បានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ នៅទឹកដីថៃ បន្ទាប់ពីនាងបានមកលេងផ្ទះនៅទីនេះ មួយរយៈហើយក៏ដល់ពេលវេលា ត្រឡប់ទៅកូរ៉េវិញ ប៉ុន្តែអ្វីដែលស្មានមិនដល់ ក្រុមអ្នកគាំទ្របានមកយ៉ាងភ្លូកទឹកភ្លូកដី ជូនដំណើរតារាស្រីរូបនេះនៅឯព្រលានយន្តហោះ ដូចពេលដែលនាងមកដល់ដែរ ។

អ្នកគាំទ្រខ្លះនិយាយពាក្យលាទៅកាន់តារាក្នុង ដួងចិត្តរបស់គេទាំងទឹកភ្នែកនិងជូនពរឲ្យធ្វើដំណើរ ទៅកូរ៉េវិញដោយ សុវត្ថិភាពព្រមទាំង ថតរូបជាមួយគ្នានៅឯព្រលានយន្តហោះ ទៀតផង ដែលធ្វើឲ្យមានការកកស្ទះនៅទីនោះ ខ្លាំងដោយសារ មានមនុស្សដល់ទៅរាប់រយនាក់មក ចោមរោមជូនដំណើរតារាចម្រៀងកូរ៉េ Lisa។

ជាមួយនឹងរហស្សនាមថា Thailand’s Princess ក៏ព្រោះតែតារាស្រីរូបនេះមានអ្នកគាំទ្រ ច្រើនលើសលប់នៅប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ នាងហើយរាល់ពេលដែល Lisa មក ដល់ប្រទេសនេះតែងតែមានអ្នកគាំទ្រ ទាំងប្រុសស្រី ចេញមកស្វាគមន៍យ៉ាង កុះករ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង