ក្នុងរយៈពេលប្រមាណ២ឆ្នាំកន្លងទៅ នេះជាការជួបគ្នាដើម្បីធ្វើកិច្ចពិភាក្សាថ្នាក់កំពូលជាលើកដំបូង រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នាវេលាម៉ោង ១០ (ម៉ោងក្នុងតំបន់) ថ្ងៃអង្គារ នៅវិមានសន្តិភាព ក្នុងឧទ្យាន Truce Village ភូមិ Panmunjom។

ការពិភ្សានេះ គឺជជែកអំពីសិទ្ធិចូលរួមរបស់កូរ៉េខាងជើងក្នុងការប្រកួតហ្គេមអូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងក្នុងខែកុម្ភៈឆាប់ៗនេះ។

កូរ៉េខាងត្បូងបានបង្ហើបថា ការចូលរួមលើកនេះអាចនឹងជួយបង្កើនទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរឲ្យបានប្រសើរជាងមុន។

រយៈពេលកន្លងមកនេះ ទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង២បានធ្លាក់ចុះ ក្រោយពេលដែលទីក្រុងសេអ៊ូលបានផ្អាកគម្រោងសេដ្ឋកិច្ចនៅតំបន់ឧស្សហកម្ម Kaesong បន្ទាប់ពីមានការដាក់បង្ហាញ និងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង។

ការផ្អាកគម្រោងសេដ្ឋកិច្ចនេះ ធ្វើឲ្យកូរ៉េខាងជើងបញ្ឈប់រាល់ទំនាក់ទំនងទាំងអស់ជាមួយនឹងសេអ៊ូលសូម្បីតែការទំនាក់ទនងតាមរយៈទូរស័ព្ទក៏ដោយ។ ស្ថានភាពតានតឹង គឺកាន់តែខ្លាំងឡើងៗដោយសារតែកូរ៉េខាងជើងនូវតែបន្តប្រើប្រាស់អាវុធហាមឃាត់ជាបន្តបន្ទាប់។

យ៉ាងណាមិញ ប្រធានាធិបតី Moon Jae-in គិតថាការប្រកួតហ្គេមអូឡាំពិករដូវរងាឆ្នាំ២០១៨នេះ អាចជាការបើកឱកាសដ៏ល្អមួយក្នុងការកសាងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ឡើងវិញ។

ប្រធានាធិតីអាមេរិក លោក Donald Trump បានហៅកិច្ចពិភាក្សានេះជា “ការចាប់ផ្តើមដ៏ធំ” ដោយលោកបានបន្ថែមទៀតថា វាអាចជារឿងមួយដ៏អស្ចារ្យសម្រាប់មនុស្សនៅលើផែនដីទាំងអស់ ប្រសិនបើដំណើរនៃកិច្ចពិភាក្សានោះទទួលបានលិទ្ធផលជាវិជ្ជមាន ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ ប៊ីប៊ីសុី