(អង់គ្លេស)៖ នាង Sofia Richie បានសម្តែងអារម្មណ៍ មិនសប្បាយចិត្ត នៅពេលដែលបានស្តាប់ ការបកស្រាយពីទំនាក់ទំនងរបស់ខ្លួន ជាមួយអតីតគូស្នេហ៍ Justin Bieber។ ប្រភពព័ត៌មានមួយ បានឲ្យដឹងថា តារាចម្រៀងប្រុសវ័យ២២ឆ្នាំរូបនេះ បានបែកគ្នាជាមួយតារាស្រីវ័យ១៨ឆ្នាំ គឺនាង Sofia ទើបតែបានមួយខែប៉ុណ្ណោះ តែក៏មានប្រភពក្រៅផ្លូវការខ្លះ នៅតែបន្តចុះផ្សាយថា អ្នកទាំងពីរនៅមានទំនាក់ទំនង មិនទាន់ដាច់ស្រេចនៅឡើយទេ បន្ទាប់ពីគេឃើញវត្តមានកូនស្រី តន្ត្រីករ Lionel Richie បង្ហាញខ្លួនកំឡុងពេលសម្តែងខនសឺត របស់ Justin នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីសប្តាហ៍មុន។

ទោះបីយ៉ាងណា Justin ប្រាប់សារព័ត៌មានថា ទំនាក់ទំនងរបស់ខ្លួន និងSofia នៅតែបន្ត ទោះបីបែកបាក់ក្នុងផ្លូវស្នេហាក៏ដោយ ប៉ុន្តែយើងនៅតែជាមិត្ត ដែលធ្លាប់ស្និទ្ធស្នាល នឹងគ្នាតែក៏មិនមានការបកស្រាយ ឲ្យបានច្បាស់ថា ហេតុអ្វីក៏ចំណងស្នេហា ដែលធ្លាប់តែផ្អែមល្ហែម ត្រូវកាត់ផ្តាច់យ៉ាងឆាប់រហ័សបែបនេះទេ។

ប្រភពខ្លះលើកឡើងថា ដោយសារតែមានរឿងរសើបច្រើន និងវាយប្រហារខ្លាំង ពីទំនាក់ទំនងរបស់អ្នកទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ទើប Justin ចង់ឲ្យវាស្ងប់ស្ងាត់ ដោយត្រជាក់តែ យ៉ាងណាក៏មហាជនមិនជឿថា គ្រាន់តែរឿងប៉ុណ្ណឹង អាចប៉ះពាល់ដល់ទំនាក់ទំនង របស់ពួកគេនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង