នៅប្រទេសយើងនេះ វាចម្លែកបន្តិចដែលបុរសៗមួយចំនួនគាត់ចូលចិត្តផឹកច្រើនរហូត
ដល់ ក្នុងចំណោមអ្នកផឹកគេនិយាយលេងថាបើផឹកត្រូវផឹកអោយស្រវឹងបើផឹក មិនស្រវឹង
ផឹកធ្វើអ្វី។បើអ្នកស្រលាញ់សុខភាពរបស់អ្នកនោះចូរអ្នក ចាកចេញអោយឆ្ងាយពីការគិត
បែបនេះ។ បើពុំនោះទេជាតិស្រាទាំងនោះនឹងធ្វើទុក្ខទោសអ្នកជាមិនខាន។ចូរ ពិនិត្យ
មើលច្បាប់មាសខាងក្រោមនេះដែលទាក់ទងទៅនឹងការផឹកហើយអនុវត្ត វាផងដើម្បី
សុខភាពរបស់អ្នក។
* គ្មាននរណាម្នាក់លើលោកយើងនេះគួរតែផឹកស្រា ឬ គ្រឿងស្រវឹងរៀងរាល់ថ្ងៃនោះ
ទេ ។ ប៉ុន្តែ អាចទទួលទានគ្រឿងស្រវឹងដែលមិនសូវមានជាតិអាល់កុលរៀងរាល់ចុង
សប្តាហ៍បាន ។
* បើអ្នកចូលចិត្តគ្រឿងស្រវឹង ហើយអត់វាមិនបាននោះ, អ្នកមិនត្រូវផឹកអោយលើស
ពីកំរិតគេណែនាំទេ ។ ក្នុងមួយថ្ងៃ, កំរិតជាតិស្រវឹងដែលគេណែនាំគឺស្រាបៀរត្រឹមពីរ
កំប៉ុនងនិងស្រា កន្លះកែវ។
* សូមកុំទទួលទានគ្រឿងស្រវឹងហួសប្រមាណ ដោយសារតែវាមានផលអាក្រក់ចំពោះ
សុខភាព និង ថ្លើមរបស់អ្នក ។
* កុំទទួលទានប៊ីយ៉ែរ (beer) លាយគ្នានឹងសុរា (wine) ប្រសិនបើអ្នកមិនចង់ធីងធោង
ឬ វិលមុខបន្ទាប់ពីទទួលទានហើយទេនោះ ។
* អ្នកអាចក្រេបតិចៗស្រវឹងប្រសើរជាងការលេបតែមួយក្អឿកអស់នោះ ។
* បើចង់ផឹកស្រា កុំពិសារអ្វីមុនអោយសោះ, សូម្បីតែទឹកដោះគោ ពីព្រោះវាអាចជួយ
ការពារអ្នកមិនអោយមានអារម្មណ៍ធីងធោងបាន ។
* បើបើកបរ សូមកុំពិសារគ្រឿងស្រវឹង, បើពិសារគ្រឿងស្រវឹង សូមកុំបើកបរ ហើយក៏
កុំធ្វើដំណើរជាមួយតៃកុងណា ដែលទទួលទានគ្រឿងស្រវឹងផងដែរ ។
* បើស្រវឹង កុំទៅរកសេវាផ្លូវភេទអោយសោះ, ដោយសារតែភាពខ្វះការប្រុងប្រយ័ត្ន
និង ស្រវឹងជោគផង នោះអ្នកនឹងងាយស្រួលក្នុងការឆ្លងជំងឺកាមរោគ (STD) ឬ មានផ្ទៃ
ពោះជាដើម ។
* សូមទទួលទានទឹកសុទ្ធអោយបានពីរដង លើសពីចំនួនគ្រឿងស្រវឹងដែលអ្នកទទួល
ទាន (ឧទាហរណ៍ បើផឹកស្រា ១ កែវ ត្រូវផឹកទឹកអោយបាន ២ ឬ ៣ កែវ) និង ទទួលទាន
ទឹកមួយកែវធំទៀតមុនពេលចូលដំណេក ដើម្បីការពារកាស្រេកទឹក ឬ ខ្វះជាតិទឹក ។
* ជៀសវាងទទួលទានជាតិកាបូណាត (carbonated drinks) ពីព្រោះតែពពុះ (bubbles)
របស់វាធ្វើអោយជាតិអាល់កុលធ្វើដំណើរយ៉ាងលឿនទៅកាន់ខួរក្បាលរបស់ អ្នកផឹក ។
* ត្រូវចង់ចាំថាជាតិអាល់កុល មានផលប៉ះពាល់អាក្រក់ទៅលើស្ត្រីច្រើនជាងបុរស ។
* សូមកុំទទួលទានគ្រឿងស្រវឹងលាយគ្នាជាមួយនឹងថ្នាំពេទ្យ, ពីព្រោះវាពិបាកនឹងជួយ
សង្គ្រោះរូបអ្នកណាស់ ប្រសិនបើមានគ្រោះថ្នាក់ ឬ រឿងអ្វីកើតឡើងភ្លាមៗនោះ ។
* ត្រូវកត់ត្រា ឬ សរសេរទុកពីបរិមាណ, កំរិត ឬ ប្រភេទគ្រឿងស្រវឹងដែលអ្នកបាន
ទទួលទានក្នុងមួយសប្តាហ៍ៗ ។ ឯកសារនេះអាចធ្វើអោយបើកភ្នែក, ភ្ញាក់ដឹងខ្លួនឯងថា
តើ រូបអ្នកបានផឹកស្រា និង ធ្វើបាបខ្លួនឯងដល់កំរិតណា ។
* ឃ្លាតឆ្ងាយពីគ្រឿងស្រវឹងអោយបានពីរបីថ្ងៃ បន្ទាប់ពីមានពិធីជប់លាង, បុណ្យ ឬ
ការផ្សេងៗ ដើម្បីទុកពេលអោយថ្លើមរបស់អ្នកបានសំរាក និង ជាសះស្បើយពីរបួសដែល
បណ្តាលមកពីគ្រឿងស្រវឹងដែលអ្នកបានទទួលទាន ។
* កុំពិសារម្ហូបអាហារច្រើនពេលក្នុងពេលទទួលទានគ្រឿងស្រវឹង ដោយសារតែវាអាច
ស្រូប ឬ ត្រាំនៅក្នុងទឹកនោះបាន ។
* ប្រសិនបើមានការជួបជុំផឹកស្រា, ត្រូវកំណត់ពេលវេលាត្រលប់មកផ្ទះ ។
* កុំបង្ខំចិត្តផឹកអោយលឿន ឬ ច្រើនទៅតាមពួកម៉ាករបស់អ្នក ពីព្រោះការផឹកស្រាមិន
មែនជាការប្រកួតប្រជែងស្លាប់រស់នោះទេ ។
* សំរាប់ក្មេងៗជំទង់វិញ, ការផឹកស្រាមិនមែនបានន័យថា អ្នកធំពេញវ័យ ឬ រីកលូត
លាស់ ចេះដឹងជ្រៅជ្រះ, ខ្ពង់ខ្ពស់ហើយនោះទេ ។
* ការផឹកស្រាហើយមើលការប្រកួតបាល់ទាត់យូរៗទៅអាចក្លាយជាទំលាប់អាក្រក់បាន៕