ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុមទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់បានពស់ថ្លាន់មួយក្បាល ខណៈកំពុងវារឡើងទៅរកស៊ីមាន់របស់គាត់ ។

ខណៈកំពុងដាក់ថ្លឹង មុននឹងប្រគល់ជូនក្រុម អភិរក្សសត្វភ្នំតាម៉ៅនោះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះ មានទម្ងន់២២គីឡូក្រាម ប្រវែងមួយម៉ែត្រកន្លះ។

អ្នកស្រុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានឮមាន់ដែលនៅក្នុងទ្រុង ស្រែកង៉ោកង៉ាកចម្លែកខុសពីធម្មតា ក៏បានដើរទៅមើល ស្រាប់តែប្រទះឃើញ ពស់ថ្លាន់មួយក្បាលយ៉ាងធំ ធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំង ក៏បានស្រែកហៅអ្នកស្រុក អ្នកភូមិឲ្យមកជួយមើល និងនាំគ្នាចាប់វាទុក ប្រគល់ឲ្យអាជ្ញាធរ យកទៅចាត់ចែងដាក់នៅសួនសត្វ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល