អ្វីដែលអ្នកត្រូវដឹង
- ទម្លាប់មុនពេលសម្ភាសន៍របស់អ្នកគួរតែស្វ័យប្រវត្តិនិងមិនមានភាពតានតឹង។
-តម្លើងកម្លាំងអោយខ្លាំងបំផុតសម្រាប់ការសម្ភាសន៍។
- ហាត់សម និង រៀបចំសព្វគ្រប់ឱ្យហើយ ។
�ទម្លាប់មុនពេលសម្ភាសន៍គឺរៀបចំសម្រាប់ឱ្យអ្នកមានលក្ខណៈសម្បត្តិល្អ និងមាន
ជំនឿចិត្ត។�
គ្រប់ភាពយន្តទាក់ទងនឹងកីឡាសុទ្ធតែមានការអនុវត្តន៍។ ពេលការរៀបចំរួចរាល់ហើយ
កីឡាករធ្វើតាមដំណាក់កាលមួយចំនួនទៀត - អ្នកខ្លះហាត់សម អ្នកខ្លះតាមរបៀបជំនឿ
- ដើម្បីរៀបចំខ្លួនឯង។ នេះមិនមែនត្រឹមតែជាករណីរបស់កីឡាករនោះទេ អ្នកសម្តែង
ភាគច្រើន ចាប់ពីអ្នកតន្ត្រីរហូតដល់អ្នកនិយាយក្នុងសាធារណៈ ក៏មានទម្លាប់របស់ពួក
គេមុននឹងគេឡើងលើវេទិកាដែរ។ វាមានតម្លៃណាស់ក្នុងការធ្វើតាមទម្លាប់នេះ ទាំងកាយ
និងចិត្ត ហើយអ្នកអាចទទួលបានផលប្រយោជន៍ក្នុងការងាររបស់អ្នក។ ទម្លាប់អាចធ្វើ
ឱ្យមានភាពខុសគ្នាក្នុងផ្នែកជាច្រើននៃការងារ របស់អ្នក ប៉ុន្តែគ្រប់ស្ថានភាពទាំងអស់ អ្នក
ត្រូវតែខំឱ្យអស់ពីសមត្ថភាព។ វាសំខាន់ណាស់ដែលត្រៀមមុនពេលសម្ភាសន៍ការងារ។
ការបង្កើតទម្លាប់មុនពេលសម្ភាសន៍អាចធ្វើឱ្យការព្រួយបារម្ភរបស់ អ្នកខ្លះធូរស្បើយ និង
ធានាថា អ្នកទៅដល់កន្លែងសម្ភាសន៍ទាន់ពេលនិងរៀបចំរួចរាល់។ យើងធ្វើការប៉ាន់ស្មាន
ថាអ្នកធ្លាប់បានធ្វើទម្លាប់ការរៀបចំរួចហើយ ដូចជា ការហាត់សមចម្លើយទៅនឹងសំណួរ
ដែលអ្នកគិតថាគេនឹងសួរ និងសិក្សាពីក្រុមហ៊ុនដែលអ្នកស្នើរសុំការងារ។ ក្រៅពីនេះចូរ
អ្នកបង្កើតទម្លាប់មុនពេលសម្ភាសន៍គឺរៀបចំដើម្បីធ្វើ ឱ្យអ្នកមានលក្ខណៈល្អនិងមានភាព
ជឿជាក់។
មុនការសម្ភាសន៍ ១ សប្តាហ៍៖ ការកាត់សក់(សំរាប់មនុស្សប្រុស)
ភាពសំអិតសំអាងគឺជាផ្នែកសំខាន់មួយនៃចំណាប់អារម្មណ៍ដែលអ្នក បង្កើតក្នុងពេល
សម្ភាសន៍ ហើយវាចាប់ផ្តើមពីសក់របស់អ្នក។ ការកាត់សក់មុន ១ សប្តាហ៍ គឺដើម្បីធានា
ថាអ្នកនឹងមិនប្រញាប់ទៅកាត់សក់នៅនាទីចុងក្រោយ។ បន្ថែមលើភាពតានតឹងពីរូបរាង
របស់អ្នក ការកាត់សក់មុន ១ សប្តាហ៍នេះ អាចផ្តល់ពេលវេលាខ្លះដល់សក់ក្នុងការលូត
លាស់បន្តិច ធ្វើឱ្យវាមើលទៅដូចធម្មជាតិ។
មុនការសម្ភាសន៍ ១ ថ្ងៃ៖ អនុវត្តន៍ធ្វើដំណើរទៅកន្លែងសម្ភាសន៍
មុនការសម្ភាសន៍ ១ថ្ងៃ អ្នកគួរអនុវត្តន៍ការធ្វើដំណើរទៅកន្លែងសម្ភាសន៍ដោយប្រើ
មធ្យោបាយ ដូចដែលអ្នកនឹងប្រើនៅថ្ងៃសម្ភាសន៍ ហើយតាមដានមើលរយៈពេលដែល
ត្រូវចំណាយ។ ប្រសិនបើអាច អ្នកគួរសាកល្បងនៅពេលតែមួយជាមួយនឹងថ្ងៃសម្ភាសន៍
ដូច្នេះអ្នកអាចប៉ាន់ស្មានពីស្ថានភាពចរាចរណ៍។ គិតពីពេលវេលាចំណាយសរុប និង
បន្ថែមពេលខ្លះ ដូច្នេះអ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងករណីមានការយឺតយ៉ាវ
ដោយសារចរាចរណ៍ ហើយគណនាមើលដើម្បីកំណត់ថាពេលណាអ្នកត្រូវចេញដំណើរ។
ការធ្វើតាមរបៀបនេះ អ្នកនឹងទៅដល់កន្លែងទាន់ពេល និងមិនប្រញាប់ប្រញាល់។ ប្រសិន
បើអ្នកបើកយាន្តយន្តដោយខ្លួនឯង អ្នកត្រូវចាក់សាំងពេលត្រលប់ទៅផ្ទះ ដូច្នេះអ្នកមាន
សាំងឡានឬម៉ូតូពេញសម្រាប់ថ្ងៃស្អែក។
បរាជ័យនឹងកើតមានបើសិនជាអ្នកទៅសម្ភាសន៍យឺតពេល។
យប់មុនថ្ងៃសម្ភាសន៍៖ ការហាត់សមលើកចុងក្រោយ
ចំណាយពេលនៅល្ងាចមុនថ្ងៃសម្ភាសន៍ដើម្បីអនុវត្តន៍នៅមុខកញ្ចក់។ ពិនិត្យមើលចំណុច
ដែលអ្នកត្រូវនិយាយ ហើយសាកល្បងឆ្លើយនឹងសំណួរដែលអ្នកគិតថាគេនឹងសួរ។ យក
ចិត្តទុកដាក់លើសម្លេង និងកាយវិការរបស់អ្នក ហើយត្រូវប្រាកដថាអ្នកប្រើទំនាក់ទំនង
ខ្សែភ្នែក។ នេះជាការហាត់សមចុងក្រោយ។ ការហាត់សមប្រញាប់ប្រញាល់នៅពេល
ព្រឹកមិនល្អនោះទេ ដូច្នេះប្រើពេលនេះដើម្បីកែតម្រូវកំហុសក្នុងការនិយាយរបស់អ្នក។
យប់មុនថ្ងៃសម្ភាសន៍៖ រៀបចំសំលៀកបំពាក់របស់អ្នក
មុនថ្ងៃសម្ភាសន៍ អ្នកត្រូវសម្រេចចិត្តថាស្លៀកសំលៀកបំពាក់ណា។ យប់មុនថ្ងៃសម្ភាសន៍
អ្នកត្រូវគិតពីក្រុមហ៊ុនដែលអ្នកដាក់ពាក្យ និងអ្វីជាសំលៀកបំពាក់ដែលសមរម្យ។ ប្រសិន
បើអ្នកធ្លាប់ទៅការិយាល័យនោះពីមុន អ្នកត្រូវគិតពីសំលៀកបំពាក់ដែលពួកគេប្រើ។
សំលៀកបំពាក់ត្រូវប្រើខុសគ្នាទៅតាមទីកន្លែងដែលអ្នកចង់ធ្វើ ដូច្នេះអ្នកត្រូវប្រើសំលៀក
បំពាក់ណាដែលបង្ហាញថាអ្នកសាកសមនឹង ក្រុមហ៊ុននោះ។ បន្ទាប់ពីសម្រេចចិត្តរួចហើយ
ពិនិត្យមើលតាមថ្នេរសំលៀកបំពាក់, ស្នាមជ្រួញ និង ឡេវ។
ព្រឹកថ្ងៃសម្ភាសន៍៖ ធ្វើអារម្មណ៍ឱ្យស្រឡះ
ការតានតឹងពីការសម្ភាសន៍មិនធ្វើឱ្យពេលវេលាដើរលឿននោះទេ ដូច្នេះអ្នកត្រូវប្រើ
កម្លាំងរបស់អ្នកលើអ្វីផ្សេង។ ចេញទៅទទួលទានអាហារពេលព្រឹកជាមួយមិត្តភក្តិ ឬ
ហាត់ប្រាណនៅកន្លែងហាត់, គួរចំណាយពេលនិងកម្លាំងរបស់អ្នកលើអ្វីដែលធ្វើឱ្យអ្នក
មានអារម្មណ៍ ធូរស្បើយនិងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ដូចជាអ្នកចំណាយពេលលេង
ដើម្បីចាំដល់ម៉ោងណាត់។
៥ ម៉ោង មុនការសម្ភាសន៍៖ កុំទទួលទានជាតិកាហ្វេអ៊ីន
តាមបទពិសោធន៍របស់យើង ការបន្ថយជាតិកាហ្វេអ៊ីនមុនពេលសម្ភាសន៍ជាចំណុច
សំខាន់ដើម្បីឱ្យ មើលទៅថាយើងមានអារម្មណ៍ធូរស្បើយ។ ប្រសិនបើការសម្ភាសន៍
របស់អ្នកគឺនៅពេលព្រឹក ហើយអ្នកមិនអាចធ្វើការបានដោយមិនទទួលទានកាហ្វេ អ្នក
អាចទទួលទានវា ប៉ុន្តែកុំទទួលទានច្រើនពេក។ រាងកាយរបស់អ្នកនឹងបង្កើនអរម៉ូន
adrenaline កំឡុងពេលធ្វើការសម្ភាសន៍ ដូច្នេះអ្នកនឹងព្រួយបារម្ភ។ ការបន្ថយជាតិទឹក
ជាធម្មតាគឺល្អសម្រាប់មុនពេលសម្ភាសន៍ ព្រោះវាបន្ថយអារម្មណ៍តម្រូវការនោម។
២ម៉ោង មុនការសម្ភាសន៍៖ ទៅបន្ទប់ទឹក
អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកត្រូវទៅបន្ទប់ទឹកភ្លាមៗមុននឹង ចូលសម្ភាសន៍ ប៉ុន្តែ
វាកាន់តែពិបាក។ ដោយការកាត់បន្ថយជាតិទឹកនិងទៅបន្ទប់ទឹកញឹកញាប់ក្នុងប៉ុន្មាន
ម៉ោង មុនការសម្ភាសន៍អាច អ្នកអាចធានាថា អ្នកមិនត្រូវការទៅបន្ទប់ទឹកក្នុងកំឡុង
ពេលសម្ភាសន៍ ដែលធ្វើឱ្យខូចអារម្មណ៍អ្នកសម្ភាសន៍នោះទេ។ អ្នកត្រូវមើលខ្លួនឯង
ក្នុងកញ្ចក់ពេលអ្នកចូលបន្ទប់ទឹក ថាតើស្មា សក់ និង មានអង្គែរឬទេ?
មុនពេលសម្ភាសន៍៖ តម្លើងកម្លាំង
នៅចាំរឿង Over The Top ដែរឬទេ? តួឯកក្នុងរឿងបានបង្វិលមួករបស់គាត់ជាសញ្ញា
ថាគាត់នឹងស្រាយចំណង សត្រូវរបស់គាត់? �ពេលដែលខ្ញុំបង្វិលមួកនេះ វាដូចជាការ
ត្រលប់�។ អ្នកប្រហែលជាមានរបៀបរបស់អ្នកហើយ ប៉ុន្តែប្រសិនបើអ្នកមិនទាន់មាន
នេះជាពេលដ៏ល្អដែលអ្នកគួរចាប់ផ្តើម។ ជ្រើសរើសកាយវិការមួយ ឬ របស់អ្វីមួយ
ដែលបង្ហាញថាអ្នកកំពុងឈានទៅចំណុចបន្ទាប់។ ទោះវាជាការរឹតខ្សែនាឡិការបស់
អ្នក, ទាញស្រោមជើងសំណាង ឬ វាយកណ្តាប់ដៃទាំងពីរទៅក្នុងអាកាស, ជ្រើស
សកម្មភាពណាមួយដែលអាចបង្ហាញថា �វាជាការពិត�។
ត្រូវតែធ្វើជាខ្លួនឯង
ទម្លាប់មុនពេលសម្ភាសន៍អាចជាឧបករណ៍ដ៏មានអំណាចមួយក្នុងការ ធានាថាអ្នកប្រឹង
អស់ពីសមត្ថភាពរបស់អ្នក។ នេះជាការណែនាំរបស់យើងចំពោះជំហានសម្រាប់ទម្លាប់
នេះ ប៉ុន្តែអ្នកត្រូវចងចាំ ២ ចំណុច។ ទី ១ ធ្វើវាឱ្យក្លាយទៅជាស្វ័យប្រវត្តិ។ ចំណុចនៃ
ទម្លាប់គឺធ្វើតាមជំហានទាំងនេះគ្រប់ពេល ដូច្នេះវានឹងក្លាយជាអ្វីម្យ៉ាងដែលធានាបាន
និងពិតប្រាកដ ជាជាងការផ្តល់ឱ្យអ្នកនូវភាពកង្វល់កាន់តែច្រើនចំពោះការភ្លេច ធ្វើវា។
ទម្លាប់នោះនឹងគ្មានតម្លៃទេ ប្រសិនបើវាស្មុគ្រស្មាញពេក ឬ មានការផ្លាស់ប្តូរ ដូច្នេះ
រក្សាវាទុកនិងជឿជាក់វា។ ទី ២ ប្រើការវិនិច្ឆ័យផ្ទាល់ខ្លួន។ នេះជាការណែនាំរបស់យើង
ប៉ុន្តែប្រើនូវអ្វីដែលអ្នកគិតថាមានប្រយោជន៍ហើយរក្សាវាដើម្បី តម្រូវតាមតម្រូវការអ្នក។
កុំខ្លាចក្នុងការបន្ថែមជំហានផ្ទាល់ក្នុងទម្លាប់នេះ ទោះជាវាហាក់ដូចជារឿងឆ្កួតដូចជា
ការស្លៀកខោអាវក្នុងសំណាងរបស់ អ្នកក៏ដោយ។ ប្រសិនបើវាមានប្រសិទ្ធភាព វាមាន
តម្លៃ ដូច្នេះប្រើវាចុះ។
ដោយការបង្កើតការរៀបចំនេះ អ្នកអាចសម្តែងមុនពេលសម្ភាសន៍ អ្នកអាចជំនួស
អារម្មណ៍ចម្ងល់ និងភាពខ្វល់ខ្វាយ ដោយអារម្មណ៍របស់ទម្លាប់និងការធានា។ ដូច្នេះ
ស្វែងរកជំហាននៃទម្លាប់របស់អ្នក ហើយអនុវត្តន៍រហូតទាល់តែល្អ ៕