(ភ្នំពេញ)៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ថ្លែងប្រាប់ Khmertalking ពីប្រទេសប្រេស៊ីលមកថា កម្មវិធីប្រកួតទាំង៤ប្រភេទកីឡារបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ដោយប្រភេទកីឡាហែលទឹក ចាប់ផ្តើមមុនគេ នៅថ្ងៃទី០៩ សីហា ក្រោយបើកសម្ពោធ ៤ថ្ងៃមានដូចខាង ក្រោមនេះ៖

១/. កីឡាករហែលទឹក ពូ សុវិជ្ជា វិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រសេរី ប្រកួតថ្ងៃទី០៩ សីហា វេលាម៉ោង ១រសៀល (ម៉ោងនៅប្រេស៊ីល)។
២/. កីឡាការិនី ហែម ថុនវិទិនី វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ប្រកួតនៅថ្ងៃទី១២ សីហា វេលាម៉ោង ១រសៀល។
៣/. កីឡាការិនីអត្តពលកម្ម (រត់ប្រណាំង) លី ណារី ប្រកួតថ្ងៃទី១៤ សីហា វេលាម៉ោង ៩ព្រឹក។
៤/. កីឡាការិនីចំបាប់ ចូវ សុធារ៉ា វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ប្រកួតថ្ងៃទី១៧ សីហា វេលាម៉ោង ១០ព្រឹក។
៥/. កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី វិញ្ញាសាទម្ងន់ លើស ៦៧គីឡូក្រាម (+67Kg) ប្រកួតថ្ងៃទី២០ សីហា វេលាម៉ោង ១រសៀល។
៦/. កីឡាករអត្តពលកម្ម នីកូ ប្រកួតថ្ងៃទី២១ សីហា វេលាម៉ោង ៩៖៣០នាទីព្រឹក។

សូមបញ្ជាក់ផងដែរថា ការចូលរួមប្រកួតកីឡា Olympic Games 2016 លើកទី១ នៅប្រទេសប្រេស៊ីលនេះ កម្ពុជា មានតែ៤ប្រភេទកីឡាប៉ុណ្ណោះ ក្នុងចំណោម ២៨ប្រភេទកីឡា ដែល IOC ដាក់ឲ្យប្រកួតដណ្តើមយកមេដាយក្នុងរយៈ ពេលតែ ១៦ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង