(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញមកប្រតិកម្ម និងធ្វើសន្និសិទ្ធិកាសែតមួយ នៅរសៀលថ្ងៃទី២១ ខែមករាម្សិលមិញនេះ ពាក់ព័ន្ធរឿងមន្រ្តីនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោះយកលុយក្រៅផ្លូវការពីភ្ញៀវជនជាតិចិន ដែលឆ្លងកាត់ ខណៈមានពាក្យបណ្តឹងពីពលរដ្ឋខ្លួនជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះភ្នំពេញកន្លងមក និងចុងក្រោយគឺព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះក៏មានពាណិជ្ជករចិនម្នាក់ចេញមកលាតត្រដាង ពីការយកលុយនេះផងដែរ។

ព្រឹត្តិបត្រ័សារព័ត៌មាននៅក្នុងស្រុកចិនមួយដែលមានឈ្មោះថា សារព័ត៌មាន «Jian Hua» នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានចុះផ្សាយនូវអត្ថបទមួយដែលមានចំណងជើងធំៗថា «លុយធីប» នៅខាងក្រោមចំណងជើងធំៗគឺសរសេរថា៖

ប្រសិនបើពលរដ្ឋជនជាតិចិនទាំងអស់ជួបនូវបញ្ហា ដែលមន្រ្តីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ យកលុយក្រៅផ្លូវការ សូមទូរសព្ទ័មកលេខមន្រ្តីស្ថានទូតចិនដូចខាងក្រោម៖
012-876-979 ( លោក គួក)
012-901-923 ( លោក យ៉ាង)

លោក ថាន ឈីង មន្រ្តីផ្នែកទីប្រឹក្សានយោបាយ នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កន្លងមកស្ថានទូត ធ្លាប់បានទទួលនូវពាក្យបណ្តឹងជាច្រើនពីពលរដ្ឋចិនដែលរងគ្រោះ ហើយស្ថានទូតក៏បានផ្ញើកំណត់ទូតទៅក្រសួងការបរទេស និង អគ្គនាយកដ្ឋានអន្តោប្រវេសន៌ជាច្រើនដងផងដែលចំពោះរឿងនេះ។

លោក ថាន ឈីង បានអំពាវនាវឲ្យគ្រប់ភាគីពាក់ពន្ធ័មេត្តាជួយសហការគ្នា និង ជួយសំរួលដល់ភ្ញៀវដែលចេញចូល ស្របទៅតាមច្បាប់នៃប្រទេសស៊ីវិល័យផងដែរ។

ខាងលើនេះជាអត្ថបទដកស្រង់ និងកែសម្រួលចេញពីកាសែតដែលផ្សាយនៅប្រទេសចិន។ ដោយឡែកពាក់ព័ន្ធការគៀបយកលុយដោយរបៀបណា តាមវិធីណានោះ គេនៅមិនទាន់ដឹងរឿងពិតនៅឡើយទេ កន្លងមកធ្លាប់លេចឮថា មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិភាគច្រើន ចូលចិត្តគៀបយកលុយពីអ្នកដំណើរឆ្លងកាត់មិនថា ភ្ញៀវខ្មែរ ឬភ្ញៀវបរទេសនោះទេ តាមរបៀបពិនិត្យឯកសារយឺត ឬយកលេសខុសនេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី