CamNews

វាយប្រហារ តាមអាកាស ច្រឡំបាញ់ម៉ីស៊ីល ទៅភូមិអ្នកស្រុក សម្លាប់ពលរដ្ឋ ស្លូតត្រង់ អស់ ១៨ នាក់

ព័ត៌មានអន្តរជាតិ ៖ ច្រើនដល់ទៅ ១៨ នាក់ នៃជនស៊ីវិល ត្រូវបានសម្លាប់ ខណៈ ៤៧ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល នៅពេលដែល យន្តហោះចម្បាំង ដឹកនាំដោយ កង​​   កម្លាំងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ បើកការវាយប្រហារទៅលើ ​តំបន់ស្នាក់នៅមួយកន្លែង នៅទីក្រុងកំពង់ផែ    ក្រុង Aden ភាគ ខាងត្បូងប្រទេស យេម៉េនអំឡុងថ្ងៃច័ន្ទដើមសប្តាហ៍នេះនេះបើយោងតាមសម្តីមន្រ្តីផ្លូវការគូសបញ្ជាក់ អោយដឹងថា ដល់សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។

មន្រ្តីផ្លូវការក្នុងស្រុក មកពីទីក្រុង Aden ស្រាយបំភ្លឹ ដោយសុំមិនបញ្ជេញឈ្មោះ  អោយដឹងថា ៖ គ្រាប់ ម៉ីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់ចេញពីយន្តហោះចម្បាំង ដឹកនាំដោយ កងកម្លាំងប្រទេសអារ៉ាប់ នោះ បានវាយប្រហារទៅលើ ទីប្រជុំជន រស់នៅមួយកន្លែង ក្នុងសង្កាត់ Crater ក្រុង  Aden  ទាំងខុស ឆ្គង បានបណ្តាលអោយក្រុមមនុស្សជាពលរដ្ឋស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ខណៈ  ផ្ទះរាប់ខ្នងរង នូវការបំផ្លិចបំផ្លាញ ។

ប្រភពពីរដ្ឋាភិបាល សរបញ្ជាក់អោយដឹងថា ៖ យោងតាមរបាយការណ៍ ដំបូង ការវាយ ប្រហារតាមអា កាសដឹកនាំដោយ ប្រទេស អារ៉ាប់ បានសម្លាប់ហោចណាស់ ជនស៊ីវិល ១៨ នាក់ ក្នុងនោះ   ៤៧ នាក់ ផ្សេងទៀត រងរបួស មានតាំងពីកុមារតូចៗ និងស្រ្តីជាដើម ។ សម្តីសាក្សីរស់ ពីពលរដ្ឋក្នុង   ស្រុក បំភ្លឺ អោយដឹងថា ៖ មានករណីបំផ្ទុះយ៉ាងសម្បើមនៅក្នុងតំបន់ទីប្រជុំជន រហូតបាន   បណ្តាល អោយមាន ការបាក់រលំសំណង់អាគារ ជាច្រើន ខណៈមានវត្តមានមនុស្សជាច្រើនរស់នៅក្នុងអាគារទាំងនោះ ។

មេបញ្ជាការជាន់ខ្ពស់ មកពីកម្លាំងស្មោះស្ម័គ្រ     ចំពោះ  ប្រធានាធិបតី ប្រទេស យេម៉េន Abd-Rabbu Mansour Hadi អោយដឹងថា ជាក់ស្តែង កងកម្លាំង វាយ  ប្រហារ តាមអាកាសដឹកមុខ ដោយ ប្រទេស អារ៉ាប់នោះ មានគោលបំណងវាយប្រហារទៅលើ រថយន្តពាសដែក នៅឯស្ថានីយ៍ក្រុមឧទ្ទាម Houthi ក្នុងសង្កាត់ Crater ក៏ប៉ុន្តែ ជាអកុសល ការវាយឆ្មក់លើកនេះ​ ត្រូវបាន ធ្វើឡើងដោយវាយប្រហារខុស គោលដៅ និងចំទៅលើសំណង់អាគាររស់នៅ របស់ប្រជាជន  ទៅវិញ   ដែលបានបណ្តាលអោយមាន ការខូចខាតខ្លាំង និងស្លាប់បាត់បង់ជីវិតច្រើន នៅក្នុងតំបន់ ។

សារព័ត៌មានផ្លូវការ Saba របស់ប្រទេស យេម៉េន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម Shiite Houthi នោះបានធ្វើសេចក្តីប្រកាស ថ្ងៃច័ន្ទនេះអោយដឹងថា ជារួម ជនជាតិ យេម៉េន ដល់ទៅ ៣៥១២នាក់ត្រូវ សម្លាប់ ក្នុង ៤៩២ នាក់ ជាកុមារ ដោយការវាយប្រហារ តាមអាកាសចាប់តាំងពីយុទ្ធនាការលើកដំបូង ពីថ្ងៃទី ២៦ មីនា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ