(ភ្នំពេញ)៖ ជនសង្ស័យមា្នក់បានធ្វើសកម្មភាព បានសម្រេចតែរត់មិនរួច ក៏ត្រូវម្ចាស់ និងពលរដ្ឋដេញចាប់បាន វាយមួយដៃមួយជើង ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច នៅម៉ោង៩៖៥៨នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថតិក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បានដឹងថា ជនសង្ស័យឈ្មោះជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។

មន្ដ្រីដដែល បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយអង្គុយលេង រួចក៏ឮសម្លេងបញ្ឆេះម៉ូតូ ហើយខ្លូនបានសង្ស័យថាជាសំឡេងម៉ូតូរបស់ខ្លួន បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់ខ្លួន បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់សមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី