និសិត្សឆ្នាំបញ្ចប់ នៃសាកលវិទ្យាល័យមួយក្នុងប្រទេសចិន កំពុងមានភាពមមារញឹកយ៉ាង
ខ្លាំងក្នុងការដើរប្រមូល "ខោលីអូ" ចាស់ៗរបស់មិត្តភក្តិដើម្បីត្រៀមសំរាប់ពិធីតាំងពិព័រណ៍
មួយនៅក្នុងថ្ងៃបិទបញ្ចប់ការសិក្សារបស់ខ្លួននៅក្នុងថ្ងៃខាងមុខនេះ ។
និស្សិតនោះមានឈ្មោះថា Yi Ci ភេទស្រីជានិស្សិតរៀននៅសាកលវិទ្យាល័យសិល្បៈ មួយ
នៅក្នុងខេត្ត Hubei ប្រទេសចិន ។ កាលពី ពីរសប្តាហ៍មុន នាងបានធ្វើការប្រកាសជាទូទៅ
នៅក្នុងបរិវេណ អន្តេរវាសិកដ្ឋាន ទាំងមូល ក្នុងគោលបំណងសុំប្រមូលខោក្នុង ចាស់ៗទាំង
អស់ សំរាប់ថ្ងៃបិទបញ្ចប់វគ្គសិក្សារបស់ខ្លួន ។ នាងសង្ឃឹមថាមិត្តទាំងអស់គ្នានឹងមាន ខោ
ក្នុងចាស់ៗ យ៉ាងហោចណាស់ក៏ម្នាក់មួយសំរាប់នាង ដោយរៀបចំដាក់វានៅក្នុងប្រអប់ និង
យកវាទៅដាក់នៅក្នុងបន្ទប់ងូតទឹកសាធារណៈ ។" អំពើល្អរបស់មិត្តទាំងអស់គ្នា នឹងបង្កើត
បាននូវ ពិធីតាំងពិព័រណ៍មួយ ដ៏អស្ចារ្យ,សូមជួយខ្ញុំផង " ។ នាង Yi Ci និយាយនៅក្នុងការ
ប្រកាសរបស់នាង ។ ក្រោយមកនាងទទួលបានការជួយសហការយ៉ាងខ្លាំងពីមិត្តភក្តិទាំង
ឡាយ ដោយម្នាក់ៗបានប្រគល់អោយនាងនូវខោក្នុងចាស់ៗជាច្រើន ៕
(ប្រភពពី Zing )
ដោយ៖ យ៉ាវីន