ករណីផ្ទុះមួយដ៏ធំ នៅតំបន់នៃក្រុង Managua របស់ប្រទេស Nicaragua កាលពីថ្ងៃទី ៧កញ្ញា
កន្លងទៅ បន្សល់ទុកនូវរណ្ដៅមួយដែលមានទំហំ ១២ម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្ដ្រ អះអាងថា
នេះគឺជាករណីធ្លាក់អាចម៍ផ្ដាយ។

Wilfried Strauch ដែលជាអ្នកវិទ្យាសាស្ដ្រមួយរូប នៃមន្ទីរស្រាវជ្រាវផែនដី របស់ Nicaragua
(Ineter) ឱ្យដឹងថា ការផ្ទុះនេះ បានកើតឡើងនៅក្បែរព្រលានយន្ដហោះនៃរដ្ឋធានី និងមូលដ្ឋាន
ទ័ពអាកាស ក្នុងវេលាប្រហែលម៉ោង ២៣ យប់ នៃ ថ្ងៃទី ៦កញ្ញា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង
ប្រហែល ១២ថ្ងៃត្រង់ នៃថ្ងៃទី ៧កញ្ញា ម៉ោងនៅកម្ពុជា។ ការផ្ទុះនេះ មិនបានធ្វើឱ្យមានគ្រោះ
ថ្នាក់ដល់មនុស្ស ប៉ុន្ដែ វាបានបន្សល់ទុក រណ្ដៅធំមួយ ដែលមានប្រវែងអង្កត់ផ្ចិត ១២ម៉ែត្រ។

រណ្ដៅដែលអ្នកវិទ្យាសាស្ដ្រ របស់ Nicaragua អះអាងថា កើតឡើងដោយសារការធ្លាក់អាចម៍ផ្កាយ

Wilfried Strauch បន្តថា Nicaragua កំពុងស្នើឱ្យអាមេរិក មកជួយស្រាវជ្រាវអំពីករណីនេះ។
ចំណែកអ្នកស្រាវជ្រាវម្នាក់របស់ Ineter ក៏បានអះអាងថា ភ័ស្ដុតាងដែលពួកគេប្រមូលបាន
បញ្ជាក់ថា វាគឺជាការផ្ទុះធ្លាក់អាចម៍ផ្កាយ។

ក្រុមអ្នកស្រាវជ្រាវរបស់ មន្ទីរស្រាវជ្រាវផែនដី របស់ Nicaragua បានប្រាប់ថា ពួកគេក៏បានកត់
សម្គាល់ឃើញថា មានសញ្ញានៃការរញ្ជួយដីមួយកើតឡើង ដំណាលគ្នានឹងការផ្ទុះធ្លាក់អាចម៍
ផ្កាយនេះ ហើយរណ្ដៅដែលមានរាងមាត់ធំ បាតតូចមួយ បានកើតឡើង នៅត្រង់កណ្ដាលនៃ
រលកសញ្ញារញ្ជួយដី រណ្ដៅប្រភេទនេះ គឺជាសញ្ញាពិសេសនៃការធ្លាក់អាចម៍ផ្កាយ។

យោងតាម Reuters ប្រទេស Nicaragua មានភ្នំភ្លើងច្រើនជាង ២០កន្លែង ហើយតែងមានការ
ញាប់ញ័រដោយសារតែរញ្ជួយដី ដូច្នេះ ករណីធ្លាក់អាចម៍ផ្កាយ កាលពីយប់ថ្ងៃទី ៦កញ្ញា មិន
បានធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ ព្រោះតែប្រជាជនយល់ថា វាគ្រាន់តែជាការរញ្ជួយដីដែល
ពួកគេធ្លាប់បានជួបរាប់មិនអស់។

គួររំលឹកថា ព័ត៌មានខាងលើនេះ ត្រូវបានគេចុះផ្សាយ ក្រោយពីទីភ្នាក់ងារអវកាសអាមេរិក ឱ្យ
ដឹងថា អាចម៍ផ្កាយ ឬភពព្រះគ្រោះមួយ មានទំហំប្រហែលផ្ទះមួយខ្នង នឹងហោះមកជិតផែនដី
ជាង បើធៀបនឹងបណ្ដាផ្កាយរណប នៅព្រឹកថ្ងៃទី ៨កញ្ញា (ម៉ោងនៅកម្ពុជា)។ អ្នកវិទ្យាសាស្ដ្រ
អះអាងថា អាចម៍ផ្កាយនេះ នឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាតិនោះទេ៕

<object style="display: block; margin-left: auto; margin-right: auto;" width="491" height="421" data="http://www.youtube.com/v/j1aEM3ydtVQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/j1aEM3ydtVQ&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/Youtube