ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeod Ra’ad Al Hussein កាលពីថ្ងៃពុធបានសម្ដែងការព្រួយបារម្ភអំពីការរលោភសិទ្ធិមនុស្ស នៅក្នុងតំបន់និយាយភាសាអង់គ្លេសនៃប្រទេសកាមេរូន។

រដ្ឋាភិបាលប្រទេសកាមេរូន បានបដិសេធមិនអនុញ្ញាតឱ្យការិយាល័យសិទ្ធិមនុស្ស ចូលទៅដល់តំបន់ទាំងនេះឡើយ។ យោងតាមរបាយការណ៍របស់ឧត្ដមស្នងការ ទឡ្ហីករ ដែលបានផ្ដើមជាការប្រឆាំងតវ៉ា នៅក្នុងឆ្នាំ ២០១៦ បានប្រែក្លាយជម្លោះប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល បង្កើតបានជាភាពចលាចលដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសនេះ។

លោក Zeod Ra’ad Al Hussein បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ដើម្បីបង្ការកុំឱ្យស្ថានភាពនេះវិវត្ដរ៍កាន់តែអាក្រក់យូរអង្វែងថែមទៀត ខ្ញុំជំរុញឱ្យរដ្ឋាភិបាល ត្រូវបើកការស៊ើបអង្កេតឯករាជ្យមួយចូលទៅក្នុងរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងសន្ដិសុខរបស់រដ្ឋ ក៏ដូចជា ការរំលោភបំពានដោយជម្លោះប្រដាប់អាវុធ។ ខ្ញុំសូមថ្កោសចំពោះការវាយប្រហារដោយជនប្រដាប់អាវុធនៃប្រទេសកាមេរូន ព្រមទាំងការវាយឆ្មក់ កាលពីថ្ងៃទី ១៣ ខែកក្កដាក្បែរទីក្រុង Kumba នាតំបន់ប៉ែកនិរតី មកលើក្បួនរថយន្ដរបស់រដ្ឋមន្រ្ដីការពារជាតិ។

របាយការណ៍ខាងលើក៏បានកត់សម្គាល់ផងដែរថា ជនស៊ីវិលប្រមាណជាង ១៨០,០០០ នាក់ ត្រូវបង្ខំចិត្ដផ្លាស់ទីលំនៅ ដោយសារតែអំពើហិង្សានៅក្នុងតំបន់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist