ភ្នំពេញ៖ តារាចម្រៀងស្រីសម្បូរដើមទ្រូង ជូបជំពប់ស្នេហ៍ជាមួយ បុរសទ្រព្យស្តុកអ្នកជំនួញ វ័យកណ្តាល កញ្ញា វ៉ា ឌីភាលីង ក្នុងអំឡុងឆ្នាំ២០១៥នេះ ឃើញថា យឺអ៊ុនរបស់នាង ហាក់ដូចជាឡើងខ្ពស់កប់ពពក ដែលមិនអាច នឹកស្មាន ដល់ ក្រោយពីនាងប៉ះចំស្នេហ៍ មានហុងស៊ុយមកនោះ។

ជាការកត់សម្គាល់ អ្វីដែលសំខាន់នោះ គឺចូលមកដល់ឆ្នាំ២០១៥ភ្លាម កញ្ញា វ៉ាង ឌីភាលីង បានទទួលជោគជ័យ ទាំង ការងារសិល្បៈ និងជីវិតស្នេហាក្រៅឆាក ខណៈដែលបច្ចុប្បន្ន នាងកំពុងតែសាងសុភមង្គលស្នេហ៍ជា មួយបុរសអ្នក ជំនួញក្នុងស្រុកម្នាក់ យ៉ាងផ្អែមល្ហែមបំផុត។ទន្ទឹមនឹង ជីវិតហ៊ឺហា ស៊ីវិល័យមានប្រាក់ចាយ ពេញៗដៃ មានរថយន្ត ស៊េរីទំនើបជិះ យ៉ាងត្រជាក់ចិត្ត រស់នៅយ៉ាងសុខស្រួលនេះដែរ ក៏មិនទាន់បំពេញ តាមតម្រូវចិត្ត របស់តារាស្រីសិចស៊ី នេះទេ ព្រោះមហិច្ឆតារបស់នាងពេលនេះ គឺចង់ប្តូររថយន្ត Range Rover យក Land Cruiserសេរីឆ្នាំ២០១៥ មានតម្លៃជាង១០ម៉ឺនដុល្លារ។

ផ្អែកតាមប្រភព ពីអ្នកជិតដិតបំផុត នឹងស្រីស្រស់ វ៉ា ឌីភាលីង បានលួចបង្ហើបថា បច្ចុប្បន្ននេះកញ្ញា វ៉ាង ឌីភាលីង មានមហិច្ឆតាចង់ប្តូររថយន្ត ដែលនាងធ្លាប់ជិះរាល់ថ្ងៃពី Range Rover ទៅយករថយន្តម៉ាក Land Cruiserស៊េរីឆ្នាំ២០១៥ មានតម្លៃជាង១០ម៉ឺនដុល្លារ មកជិះដើម្បីឲ្យត្រជាក់ចិត្ត វិញម្តង។

ប្រភពខាងលើ បាននិយាយទៀតថា ឥឡូវនេះ តារាចម្រៀង វ៉ា ឌីភាលីង កំពុងតែស្វះស្វែង ដើម្បីរកលុយបង្គ្រប់យកទៅទិញរថយន្ត Land Cruiser យកមកជិះបង្អួតគេឯង ក្នុងនាមជាតារាស្រីមានឈ្មោះល្បី ក្នុងសិល្បៈនឹងគេម្នាក់ ដែរនោះ។ សម្រាប់ការខ្វះខាតលុយ បន្តិចបន្តូចប៉ុណ្ណឹង ប្រហែលជាមិនមានបញ្ហា ចំពោះនាងទេព្រោះ ភាលីង មានគូស្នេហ៍ ចាំជូយជ្រោមជ្រែង ពីក្រោងខ្នង រាល់ការចំណាយគ្រប់បែបយ៉ាង។

ជុំវិញរឿងនេះ តារាចម្រៀង ផលិតកម្មដាយម៉ិន កញ្ញា វ៉ា ឌីភាលីង ប្រាប់គេហទំព័រ LookingTODAY តាមទូរសព្ទថា «ចាស បង ! ខ្ញុំមានគម្រោងចង់ប្តូរឡានពិតមែន…..!ហើយឡានដែលខ្ញុំជិះរាល់ថ្ងៃនេះ គឺម៉ាក Range Rover »។

តារាចម្រៀងកញ្ញា វ៉ា ឌីភាលីង បាននិយាយថា ប្រសិនបើនាងលក់ឡានចាស់ដាច់ ពេលណា ខ្លួននឹងចំណាយលុយបន្ថែម ដើម្បីបង្គ្រប់ទិញ រថយន្តថ្មីភ្លាម តែមិនទាន់ច្បាស់ ក្នុងចិត្តនៅឡើយទេ រវាង រថយន្តLexus ៥៧០ និងLand Cruiser ថាតើត្រូវសម្រេចជ្រើសយកមួយណានោះ ព្រោះចិត្តស្រលាញ់ដូចគ្នា ប៉ុន្តែបើនិយាយឲ្យចំទៅ ដូចជាស្រលាញ់Land Cruiserច្រើនជាងបន្តិច (សើច) ….។

ដោយឡែកសម្រាប់ រឿងរ៉ាវស្នេហាវិញត្រូវបាន តារាចម្រៀងវ័យក្មេងកញ្ញា វ៉ា ឌីភាលីង ទទួលស្គាលថា បច្ចុប្បន្ន នាងពិតជាមានម្ចាស់ស្នេហ៍ រួចហើយមែន។ ចំណងស្នេហារវាងនាង និងបុរសម្ចាស់ចិត្តអ្នកជំនួញ ក្នុងស្រុកវ័យកណ្តាលម្នាក់នោះ គឺចាប់ផ្តើមស្រលាញ់យល់ចិត្តគ្នា ជិតមួយឆ្នាំមកហើយ។

កញ្ញា វ៉ា ឌីភាលីង បាននិយាយបន្ថែមថា ចំពោះសង្សារបណ្តូលចិត្តរបស់នាងម្នាក់នេះ គឺរាល់ថ្ងៃកំពុងរស់នៅរកស៊ីក្នុងស្រុក ខ្មែរហើយមានវ័យ លើសនាងប្រមាណជា១០ឆ្នាំ។ ដំបូងឡើងពួកគេរាប់អានគ្នា លក្ខណៈធម្មតាតែក្រោយមកក៏ចាប់ផ្តើមមានចិត្ត លើគ្នាទៅវិញទៅមក រហូតសម្រេចដាក់ចិត្តស្រលាញ់គ្នា តែម្តង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល