CamNews

ទួលផ្ដាច់​ព្រលឹង តើអ្នកមានជំនឿលើរឿងនេះទេ?

ទួល ​ផ្ដាច់​ព្រលឹង​នេះ ស្ថិតនៅ​ក្នុងភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ដ​កណ្ដាល ដែលមាន
ទី​តាំង​ជាប់​ផ្លូវ​រទេះ​។ តាម​សម្ដី​អ្នកស្រុក​ក្នុងភូមិ​ម្តុំនេះ ​បានឱ្យដឹងថា តាំងពីដើម​រៀងមក ​គេ​យក
​ទីទួល​ព្រៃ​នេះ ​សម្រាប់​កប់ខ្មោច ម្ល៉ោះហើយ មិនសូវ មាននរណាហ៊ានដើរកាត់ ទីនោះទេ លុះ
ត្រា​តែមាន​គ្នាច្រើន។ ទួលកប់ខ្មោច​នេះ​មាន​ចម្ងាយប្រហែល៣០០ម៉ែត្រ​ពី​ភូមិ​។ អ្នកភូមិ​ទីនោះ​
តែងបន្លាចតៗគ្នាថា​ ទីនេះ​មាន​ខ្មោចលង​ សាហាវបំផុត។ បើ​អ្នកណា​ត្រូវ​ខ្មោច​ព្រៃ​នោះ​លង
ហើយ កម្រ​មាន​សំណាង​បាន​រស់រានមានជីវិត​ណាស់។

​កាលពី​ចុងឆ្នាំ២០០៧ កន្លងទៅ មាន​បុរស​ម្នាក់​ត្រូវ​ខ្មោចលង ​សណ្ដំ​ព្រលឹង នាំ​ផ្លូវ​ទៅកាន់​ទីនោះ
រួចក៏បាត់បង់ជីវិតទៅ។ កាលពី​ពីរ​ឆ្នាំ​កន្លងទៅនេះ មាន​បុរស​ម្នាក់​ឈ្មោះ​វុន អាយុ ២៧ឆ្នាំ ស្ពាយ​
បាយ​មួយ​បង្វេច ដើរ​សំដៅ​ទី​ស្រែ​របស់ខ្លួន ដែល​នៅ​ខាងកើត​ភូមិ ដោយ​កាត់​តាមផ្លូវ​ព្រៃ​ខ្មោច
ស្រាប់តែ​ត្រូវ​ខ្មោចលង​សន្ធប់ នាំយក​ទៅលើ​ទីទួល​នោះ ច្រៀង​រាំ​តែម្នាក់ឯង​តាំងពីព្រឹក​ទល់​ល្ងាច
ទាល់តែ​បងប្អូន​ញាតិមិត្ត លើកគ្នា​ទៅតាម​អូស​ដៃ អូស​ជើង​ទើប​ដឹងខ្លួន។ ប៉ុន្តែ​ លុះ​មកដល់​ផ្ទះ
ក៏​ក្ដៅខ្លួន​ សន្លប់​បាត់ស្មារតី បានតែ២ម៉ោង​ប៉ុណ្ណោះ ក៏​ដាច់ខ្យល់​ស្លាប់ចោល​ប្រពន្ធ​កូន​ទៅ។
លោកយាយ ហូ ឌឿ​ន ជាអ្នកស្រុកទីនោះ បានបញ្ជាក់ថា មុនពេល​ស្លាប់​ បុរស​ឈ្មោះ វុន នោះ
​ប្រាប់​បងប្អូន​ថា គេ​ដើរទៅ​ស្រែ​ លុះ​មកដល់​ព្រៃ​ខ្មោច ក៏មាន​អ្វី​មក​សន្ធប់ នាំ​ដើរទៅ​តាមផ្លូវ​មួយ​
ឃើញ​សុទ្ធតែ​មនុស្ស​យ៉ាងច្រើន​កុះករ ហើយក៏​ឃើញ​អ្នក​ដែល​ស្លាប់ពីមុនៗ រស់​វិញ​មក​បបួល​គេ
​ស៊ីផឹក។ គ្រាន់តែ​និយាយ​ចប់ បុរស​ឈ្មោះ វុន នោះ​ក៏​ដាច់ខ្យល់ស្លាប់ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ ធំដុំ​
សោះ។ ជាមួយគ្នានេះដែរ លោកតា ណេង ផាន អាយុ៦២ឆ្នាំ ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិ បានឱ្យដឹង
ថាខ្មោច​នៅ​ទួល​ព្រៃ​ផ្ដាច់​ព្រលឹង​នេះ តែង​កាឡាខ្លួន​ធ្វើជា​មនុស្ស ជួនកាល​វានិម្មិត​ទី​ព្រៃ​ ឱ្យ​ក្លាយ
ជា​ភូមិឋាន​ មានបុណ្យ​ទាន ជប់លៀង​ស៊ីផឹក រាំច្រៀង ហើយ​ក៏មាន​អសុរកាយ​ ចាំ​រាំងផ្លូវ សណ្ដំ​
ព្រលឹង​មនុស្ស ​ដែលមាន​ក្រយៅ​ខ្មោចលង យកទៅ​ធ្វើជា​បរិវា​ស្ដេច​ខ្មោច​។ លោកតា​អះអាង ថា
រូបគាត់​ធ្លាប់​ត្រូវ​ខ្មោច នៅ ទួល​ផ្ដាច់​ព្រលឹង​នេះ លង​មួយដង​ជា​ពីរដង​ដែរ ប៉ុន្តែ​គាត់​ជា​មនុស្ស​ធ្លាប់
បាន​បួស​រៀន ចេះ​បាលី​ដេញ​ខ្មោច សូត្រ​ឱ្យ​ខ្មោច​ខ្លាច ទើប​គាត់​អាច​ឈានជើងដើរ ចេញពី​ភព​
កាឡៃ ​បំ​ភ័​ណ្ឌ​នេះ ទាំង​ព្រឺក្បាល​ប៉ុន​ល្អី​។ ពូ ម្នាក់ទៀត​ឈ្មោះ សន គី អាយុ៤៩ឆ្នាំ បាននិយាយថា
អ្នកភូមិ​ដាក់ឈ្មោះ​ ទួលផ្តាច់ព្រលឹង តាំងឆ្នាំ១៩៧៩ម្ល៉េះ ដើមឡើយ​ទួល​កប់ខ្មោច​នេះ មិនមាន​ខ្មោច
លង​ ដូច​សព្វថ្ងៃនេះ​ទេ ប៉ុន្តែ​ដោយសារ​មាន​មនុស្ស​ខ្លះ​ដែល​ស្លាប់​ដោយ​ប្រការ​ឆក់​ប្លន់​គេ ហើយពុំ
មានសាច់ញាតិ ​ធ្វើបុណ្យបញ្ជូន​កុសល ក៏​ក្លាយទៅជា​ខ្មោចលង​ដ៏សាហាវៗ ទើប​ទីទួល​នេះ​ក្លាយ
ទៅជា​ទួលលំនៅនៃវិញ្ញាណ​អសុរកាយដូច្នេះ។ ខាងលើនេះ ​ជា​សម្ដី​របស់​អ្នកភូមិ​ឈើខ្មៅ គ្រប់ៗ
គ្នា។ ​
ពាក្យចាស់ផ្តាំថា ឮ១០០ដង​ មិនមានតម្លៃស្មើនឹងឃើញត្រឹមមួយដង ដូច្នេះ សូម​មិ​ត្ដ​អ្នកអាន​
ពិចារណា​តាមទស្សនៈ រៀងៗខ្លួន ហើយធ្វើការពិនិត្យស្រាវជ្រាវ ដោយផ្ទាល់​ចុះ។

ប្រភព៖ world-ghosts blogspot