CamNews
បុណ្យតន្រ្តីនៅខេត្តកំពត Kampot River Music Festival
បុណ្យតន្ត្រីគឺជា ពិធីបុណ្យអន្តរជាតិដ៏ធំមួយដែលប្រទេសជាច្រើននៅជុំវិញពិភពលោក
តែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ ។ ដោយឡែកនៅប្រទេសកម្ពុជា វិញការសាយភាយនូវ
ពិធីបុណ្យនេះគឺទើបតែមកដល់នូវប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីចុងសប្តាហ៏មុន ដែលត្រូវនឹងថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2011 មានការប្រារព្ធពិធី
បុណ្យតន្រ្តីនៅឯ ខេត្តកំពត ដែលជាខេត្តមួយដែលមានភ្ញៀវទេសចរអន្តរជាតិជាច្រើន
តែងតែទៅទស្សនាដើម្បីសំរាក លំហែពីការងារ។ ការប្រគុំតន្ត្រី សំរាប់បុណ្យតន្ត្រីដែល ធ្វើឡើងនៅខេត្តកំពត មានឈ្មោះថា �Kampot River Music Festival� ហើយបានរៀបចំ
នៅផ្ទះសំណាក់របស់ជនជាតិបារាំងមួយរូបដែលមានឈ្មោះថា �
Les Manguiers
� ។ ការប្រគុំតន្ត្រីនេះមានការចូលរួមពី សំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនហើយមាន
ក្រុមភ្លេងបរទេស និងខ្មែរ ចំនួន 6 ក្រុមផ្សេងគ្នាមកធ្វើការប្រគុំដែលក្នុងនោះរួមមាន៖
- Chiet�s Kamot Band
- The Teaner Terners
- Grass Snake Union Band
- Cyclosonik
- Captain Jack
- Cambodian Space Project
សូមបញ្ជាក់ថា មុនការប្រគុំតន្ត្រី សំរាប់អបអរពិធីបុណ្យតន្រ្តីនៅឯខេត្តកំពតក៏មានការ
ប្រារព្ធពិធីបុណ្យតន្រ្តីនៅឯទីក្រុងភ្មំពេញផងដែរ ដែលត្រូវបានធ្វើឡើងនៅឯមហោស្របចេនឡា ដែលមានអ្នកចូលរួមប្រមាណ 600 នាក់។
ដោយៈ ស៊ីធាន់