ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយ កាលពីវេលាមុននេះ បានបញ្ជាក់អោយដឹងថា សារធាតុពុលដែល
អាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ ត្រូវបានរកឃើញនៅក្នុងសំបុត្រមួយច្បាប់ ដែលផ្ញើ
ទៅកាន់ការិយាល័យព្រឹទ្ធសភា សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ផងដែរថា ក៏មានការតាមដានស៊ើបអង្កេតក៏ដូចជាទប់ស្កាត់សំបុត្រមួយច្បាប់នោះ
មិនអោយវាយលុកដល់ ការិយាល័យព្រឹទ្ធសភានោះទេ ស្របពេលដែលមកទល់នឹងពេល
មន្រ្តីផ្លូវការមកពីការិយាល័យព្រឹទ្ធសភាមួយនេះ លោក Harry Reid ក៏កំពុងតែពិភាក្សាពី
សន្តិសុខសុវត្តិភាព ជាមួយនឹងមន្រ្តីពង្រៀងច្បាប់ឯទៀត។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា លោក Robert Mueller មន្រ្តីនាំមុខមកពីអង្គភាពតាមដានស៊ើបអង្កេត FBI
ក៏កំពុងតែផ្តល់ជារបាយការណ៍ ទាក់ទិនទៅនឹងឧបទ្ទេវហេតុបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារ
កន្លងទៅ នៅរដ្ឋ Boston ដែលបានសម្លាប់មនុស្ស ៣ នាក់ បន្ទាប់ពីមានការវាយប្រហារពីសំ
ណាក់ក្រុមភេរវជន។

ដោយឡែក មកទល់នឹងពេលនេះ ករណីរកឃើញសារធាតុពុលខាងលើ ក៏កំពុងតែស្តិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ខណៈពេលដែលការប៉ាន់ស្មាន ក៏បានលើកឡើង
ផងដែរថា វាអាចជាសកម្មភាពវាយប្រហារតែមួយ របស់ក្រុមភេរវជន ដូចទៅនឹងការបំផ្ទុះ
គ្រាប់បែកឬក៏យ៉ាងណា? ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន