CamNews

តាកុងឡាន ម្នាក់ រួមទាំងស្រីស្អាត ៣ នាក់ត្រូវគេបោកយ៉ាង ឈ្ងុយ ក្រោមការសម្លឹងមើលឃើញលុយ ៤០០-៥០០ ដុល្លារ

ភ្នំពេញ ៖ ស្ដ្រីម្នាក់ បានប្រើស្ទីល បោកថ្មី មួយ តាមរយៈការលួង លោមមនុស្សដែល ស្គាល់គ្នា នាំមក ជួបថៅកែជាជនជាតិចិន នៅភ្នំពេញ ដោយ ប្រាប់ ថា ពេលដើរលេងជា មួយ និងបានលុយ៤០០-៥០០ ដុល្លារ បាន ធ្វើឱ្យស្ដ្រី៣នាក់ និងបុរសម្នាក់ ជាអ្នករត់ តាកស៊ីចាញ់បោកទាំង លុយទាំងទូរស័ព្ទ និង ខាតបង់ពេលវេលាអត់ប្រយោជន៍ ។

អំពើឆរបោកនេះ ត្រូវបានលាតត្រដាង ក្រោយពីជនរងគ្រោះទាំង៤នាក់ បានធ្វើឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង ៣០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅមុខហាងអ៊ុតសក់ សិលា តាមផ្លូវទំនប់៧០ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ។

ស្ដ្រីម្នាក់ ឈ្មោះម៉ាន ម៉ារី អាយុ២២ឆ្នាំ មុខរបរជាអ្នកអ៊ុតសក់ នៅទីរួមខេត្ដសៀមរាប បានរៀបរាប់ពីដំណើរ រឿងថា មានស្ដ្រីម្នាក់ ឈ្មោះមុំ អាយុ២៦ឆ្នាំ ជាមនុស្សស្គាល់គ្នានៅខេត្ដសៀមរាបនោះ បានលួងលោម រូបនាងឱ្យឡើងទៅជួបថៅកែចិន នៅភ្នំពេញ ដោយដើរលេងជាមួយម្ដងៗ បានលុយ ពី៤០០-៥០០ដុល្លារ ។ ដោយសារ ឃើញទំហំលុយបែបនេះ ម៉ាន ម៉ារី ក៏បាន បបួលមិត្ដភក្ដិពីរនាក់ផ្សេងទៀត ម្នាក់ឈ្មោះសាំង សូនីតា អាយុ២២ ឆ្នាំនិងម្នាក់ទៀត ឈ្មោះណូ អាស្រីគីន ហៅស្រី ខួច អាយុ២៣ឆ្នាំ បានជួលរថយន្ដ តាក់ស៊ី ប្រភេទហាយឡេនឌ័រមួយគ្រឿង ធ្វើដំណើរ ជាមួយស្ដ្រីឆរបោកនេះចេញពីខេត្ដសៀមរាប កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្ពោះមកកាន់ភ្នំពេញ ។ ពេលធ្វើដំណើរមក ដល់ទីរួមស្រុកស្ទោង ខេត្ដកំពង់ធំ ពួកគេទាំង៥នាក់ បានចុះហូបបាយ ពេលនោះ ស្ដ្រីឆរបោក បានកុហកអ្នកបើករថយន្ដឈ្នួល ឈ្មោះសុខ អាយុ៣៩ឆ្នាំ ឱ្យចេញលុយថ្លៃបាយជាង ៣ម៉ឺនរៀល ព្រោះអត់លុយរាយ ចាំទៅដល់ភ្នំពេញ ជួបថៅកែចិននិងផ្ដល់លុយ គ្រប់ចំនួនទាំងថ្លៃ ជួល៧០ដុល្លារ និងថ្លៃស៊ីចុកតាមផ្លូវ ។ ពេលធ្វើដំណើរមកដល់ភ្នំពេញ នៅវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃដដែល ស្ដ្រីឆរបោកឈ្មោះមុំ បានឱ្យជនរងគ្រោះទាំង៣នាក់ ដោះគ្រឿងអលង្កា មានខ្សែក ចិញ្ចៀន ព្រមទាំងទូរស័ព្ទដៃ ទៅឱ្យខ្លួន ដោយកុហក់ថា បើសិនជាពាក់ទៅ ជួបថៅកែចិននោះ ច្បាស់ជាមិន បានលុយច្រើននោះឡើយ ។

ក្រោយពីជនរងគ្រោះបាន ប្រគល់ទ្រព្យសម្បត្ដិទាំងនេះ ទៅឱ្យស្ដ្រីឆរបោករួចមក ស្ដ្រីនេះ បានឱ្យពួកគេ ចូលទៅ ធ្វើសក់ឱ្យស្អាតបាតជាមុនសិន នៅហាងអ៊ុតសក់សិលា ស្ថិតនៅតាមផ្លូវទំនប់៧០ ។ ពេលនោះ ស្ដ្រីពីរនាក់ចូលទៅធ្វើសក់ រីឯស្ដ្រីម្នាក់ទៀត ពុលឡាន និងអ្នកបើកឡាន មិនចូលនោះ ទេ គឺនៅក្នុងឡាន ដើម្បីរង់ចាំ ។ ឆ្លៀតឱកាសនោះ ជនសង្ស័យបានប្រាប់អ្នកបើករថយន្ដ ឱ្យជូនខ្លួនទៅទិញកាបូប សម្រាប់ទុក ដាក់គ្រឿងអលង្កានិងទូរស័ព្ទ ហើយពេលដល់កន្លែងទិញ កាបូប ស្ដ្រីឆរបោកបាន ប្រាប់អ្នកបើករថយន្ដឱ្យបើកត្រឡប់ទៅកន្លែងអ៊ុតសក់វិញ ដើម្បីទៅយកលុយពីថៅកែចិន ដែលរង់ចាំនៅទីនោះ ។ លុះពេលធ្វើដំណើរ ដល់ហាងអ៊ុតសក់ មិនឃើញថៅកែចិន ទើបដឹងថា ចាញ់បោកស្ដ្រីឈ្មោះមុំនេះ។

តាមជនរងគ្រោះ ពួកគេទាំងបីនាក់បាន ចាញ់បោក រួមមានម៉ាន ម៉ារី អស់ទូរស័ព្ទ ២ គ្រឿង សាំង សូនីតា អស់ខ្សែកមួយខ្សែ ចិញ្ចៀន៣វង់ ទូរស័ព្ទ ២គ្រឿង និងអាណូ ស្រីគីន អស់ទូរស័ព្ទ២គ្រឿង ខ្សែកមួយខ្សែ ខណៈដែលអ្នកបើករថយន្ដឈ្នួល ខាតថ្លៃសាំង ថ្លៃជួល៧០ដុល្លារ និងថ្លៃប៉ាវ ហូបបាយជាង៣ម៉ឺនរៀល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងនេះ  បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ទួល សង្កែ ហើយត្រឡប់ ទៅខេត្ដសៀមរាប ក៏បានដាក់ពាក្យបណ្ដឹងនៅទីនោះផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល