(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ឆាយ វិរៈយុទ្ធ ត្រូវបានទស្សនិកជន លេងហ្វេសប៊ុករិះគន់ ជាសាធារណៈថា មានភាពអាត្មានិយម និងមានជំងឺតួឯកខ្លាំងណាស់ គ្រាន់តែរឿងរូបភាពដាក់ផ្សាយ លើផ្តាំងប៉ាណូសោះ មិនគួរតារារូបនេះ បោះបង់មិនចូលរួមកម្មវិធីប្រគំតន្ត្រី មិត្តភាពអន្តរជាតិសប្បុរសធម៌កម្ពុជា-ថៃ ដែលជាព្រឹត្តការណ៍សប្បុរសធម៌ ថ្នាក់ជាតិកាលពីរាត្រីថ្ងៃទី២៤ ខែមករា ម្សិលមិញ នាទីក្រុងភ្នំពេញខណៈដែលថវិកា ដែលប្រមូលបាន គឺសម្រាប់ឧបត្ថម្ភជូនមន្ទីរពេទ្យ គន្ធបុប្ផា។

ពិតជាមានការងឿងឆ្ងល់ណាស់ហើយ សម្រាប់អ្នកដែលបានចូលរួម កម្មវិធីប្រគំតន្ត្រីមិត្តភាព អន្តរជាតិសប្បុរសធម៌ កម្ពុជា-ថៃ ដែលជាព្រឹត្តការណ៍ សប្បុរសធម៌ថ្នាក់ជាតិ ហើយថវិកា ដែលប្រមូលបាន គឺសម្រាប់ឧបត្ថម្ភជូនមន្ទីរពេទ្យ គន្ធបុប្ផា។ រូបភាពរបស់អ្នកចម្រៀង ឆាយ វីរៈយុទ្ធ ត្រូវបានកាត់ចេញពីផ្ទាំងប៉ាណូ ដែលមានទំហំបណ្តោយ១៥ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រោះ ឮថា ឆាយ វីរៈយុទ្ធ មានភាពអាត្មានិយម មានជំងឺតួឯកខ្លាំងណាស់... ។ នេះជាការរិះគន់ពីសំណាក់ លេងហ្វេសប៊ុកហើយត្រូវបានបង្ហោះ ជាសាធារណៈ។

នៅលើហ្វេសប៊ុករបស់បុរសម្នាក់មានឈ្មោះថា ឆេង ឌីណូ បានសរសេរទៀតថា «បើយើងមើលរូបភាពនេះ រូបលោក ឆាយ វិរៈយុទ្ធ គឺមានទំហំធំជាងរូបកំពូលតារាចម្រៀង មាស សុខសោភា និងកំពូលតារាចម្រៀង កំពុងពេញនិយមនៅក្នុងស្រទាប់យុវវ័យលោក ខេម ទៅទៀត។ រូប ឆាយវីរៈយុទ្ធ ធំជាងរូបតារាកិត្តិយសថៃ ដល់ទៅ ៣ដងឯណោះ ប៉ុន្តែលោក ឆាយ វិរៈយុទ្ធ នៅតែទាមទារឲ្យរូបខ្លួន ធំជាងនេះទៅទៀត ។ នេះពិតជាអាត្មានិយម និងជំងឺតួឯកខ្លាំងណាស់។ មិនគិតថា ខ្លួនមានកិត្តិយស ដែលបានមកចូលរួមសម្តែង ក្នុងកម្មវិធី សប្បុរសធម៌នោះទេ បែរគិតតែពីផងប្រយោជន៍របស់ខ្លួនឯង ទៅវិញ...»។

ប្រភពដដែលនេះបានបន្ថែមថា «តារាកិត្តិយសរបស់ថៃមកចូលរួមសម្តែងក្នុងកម្មវិធី តន្រ្តីសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនបានគិតតម្លៃខ្លួនមួយរៀលសោះ ប្លែកអីតែលោក ឆាយ វីរៈយុទ្ធ ទាមទារតម្លៃខ្លួនដល់ទៅ១៥០០ដុល្លារ ហើយនៅទាមទារ ឲ្យដាក់រូបភាពខ្លួនធំជាងគេទៅទៀត...ដោយសារតែជំងឺតួឯកនេះ ទើបធ្វើឲ្យគណ:កម្មាការរៀប ចំការប្រគំតន្ត្រីសប្បុរសធម៌ថ្នាក់ជាតិ សម្រេចទម្លាក់រូបលោក ឆាយ វីរៈយុទ្ធ ចោល និងលើកផ្ទាំងប៉ាណូថ្មី មុនថ្ងៃសម្តែង...ពិតជាគួរឲ្យខ្មាសអៀនណាស់ សម្រាប់តារាខ្មែរម្នាក់នេះ..»។

ជុំវិញដំណឹងរិះគន់ ពីសំណាក់អ្នកលេងហ្វេសប៊ុកខាងលើនេះ គេហទំព័រ Khmertalking បានព្យាយាមស្វែងការបកស្រាយ ពីតារាចម្រៀងល្បីលោក ឆាយ វីរៈយុទ្ធ ដែរ ប៉ុន្តែមិនអាចទំនាក់ទំងបានឡើយ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។ ដូច្នេះសង្ឃឹមថា លោក ឆាយ វីរៈយុទ្ធ នឹងចេញមុខបំភ្លឺ ដើម្បីឲ្យទស្សនិកជន បានដឹងការពិតនៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី