(រ៉ូម៉ានី)៖ សមាជិកសភានៅប្រទេសរ៉ូម៉ានីម្នាក់ ត្រូវបានរងការចោទប្រកាន់ពីបទសូកប៉ាន់ បន្ទាប់ពីត្រូវចាប់បានថា លោកផ្តល់មាន់បំពងដែលមានតម្លៃរាប់ពាន់ ផោនទៅដល់ប្រជាជន ដើម្បីអូសទាញសន្លឹកឆ្នោត ។

ពេលនេះលោក Florin Aurelian Popescu សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីនិយម បានលាលែងពីមុខតំណែងហើយ ក្រោយពីលោករងការចោទប្រកាន់ថា បានកុំម្ម៉ង់សាច់មាន់បំពងជាច្រើនពីភោជនីយដ្ឋានមួយ ដែលចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ១៣០,០០០ផោន ប្រហែលនឹង ១០០,០០០ដុល្លារ ដើម្បីផ្តល់ជាអាហារចែកប្រជាជនណាដែលយល់ព្រមបោះឆ្នោតឲ្យគាត់ ។

ការចែកសាច់មាន់បំពងដល់ប្រជាជននេះត្រូវបានគេជឿថា ធ្វើឡើងក្នុងបំណងអូសទាញយកសន្លឹកឆ្នោតពីពួកគេដើម្បី Popescu ទទួលបានកៅអីក្នុងសភា ប៉ុន្តែករណីនេះបានចូលដល់តុលាការហើយ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់តុលាការបានកាត់ទោសសមាជិកសភារូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទសូកប៉ាន់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី