ព្រះសីហនុ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក
មានគ្រោះថ្នាក់ចរាចរមួយ កើតឡើងនៅវេលា ម៉ោង ៦និង៣០នាទីព្រឹក បង្កឡើងដោយរថយន្ត
មួយគ្រឿង បានបុកស្រ្តី២នាក់ បណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់ ខណៈដែលស្រ្តីរងគ្រោះទាំងពីរ
កំពុងដើរហាត់ប្រាណក្បែរផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៣ ។

ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃ១៨ ខែវិច្ឆិកា
ឆ្នាំ២០១៣ វេលាម៉ោង៦និង៣០នាទីព្រឹក គេឃើញរថយន្ត មួយគ្រឿងម៉ាក តូយ៉ូតា កូរ៉ូឡា
ស៊េរីឆ្នាំ ១៩៩៨ ពណ៌ស្ករ ពាក់ស្លាកលេខ 2Q-0165 បើកបរដោយឈ្មោះ ណុប សារ៉េត
អាយុប្រហែលជាង៤០ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ទោ មុខងារនាយការិយាល័យ នគរបាល
ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកស្រីស្នេហ៍ម្នាក់ ដែលគេដឹងថា
រកស៊ីរបរលក់គ្រឿងកុំព្យូទ័រ យីហោ អេស ភី កុំព្យូទ័រ មានទីតាំងស្ថិតនៅខាងលិចស្ពានចាស់
ឆ្លងព្រែកកំពត ៣០ម៉ែត្រ ក្នុងភូមិ ទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ បាន
ធ្វើដំណើរត្រឡប់ពីដើរលេង ក្នុងខេត្តព្រះសីហនុ ត្រឡប់មកធ្វើការ នៅខេត្តកំពតវិញ ។ ក្នុង
ខណៈធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ដ៏ប្រញាប់ប្រញាល់ បើកលឿនដូចហោះនោះ
ពេលមកដល់ចំណុចក្រុម៩ ភូមិព្រែកប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្បែរព្រំ
ប្រទល់ខេត្តកំពត ក៏ជ្រុលចង្កូតទៅបុកស្រ្តី២នាក់ ដែលកំពុងដើរហាត់ប្រាណ ក្បែរចិញ្ចើមផ្លូវ
បណ្តាលឱ្យស្រ្តីទាំងពីរនាក់ ប៉ើងហោះដូចស្លឹកកណ្តប បណ្តាលឱ្យស្រ្តីម្នាក់បាក់កស្លាប់ភ្លាមៗ
និងម្នាក់ទៀតរបួសធ្ងន់ ។

ប្រភពពីសាក្សីដដែល បានបញ្ជាក់បន្ថែមទៀតថា ស្រ្តីដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ
តេង អ៊រ ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅក្រុម១១ ភូមិព្រែកប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់
ខេត្តព្រះសីហនុ មុខរបរទទួលទិញផលនេសាទ ហើយត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យបញ្ចុះសព
រួចហើយ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដោយឡែកស្ត្រីរងគ្រោះម្នាក់ទៀត
មានឈ្មោះ ជុំ ម៉ាលី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរដូចគ្នា មាន អាសយដ្ឋាន ផ្ទះជាប់និងផ្ទះ
ស្រ្តីជនរងគ្រោះ ដែលស្លាប់នោះ រងរបួសធ្ងន់ (ឈាមកកក្នុងខួរក្បាលរង់ចាំការវះកាត់) បច្ចុប្បន្ន
កំពុងសម្រាក ព្យាបាលនៅខេត្តគៀងយ៉ាង ប្រទេសវៀតណាម ។

ក្រោយកើតហេតុ គេមិនដឹងថាតើលោកវរសេនីយ៍ទោ ណុប សារ៉េត មានឥទ្ធិពលធំប៉ុណ្ណានោះទេ
បានជាបិទមាត់សារព័ត៌មាន និងទូរទស្សន៍ខេត្ត ភូមិភាគមាត់សមុទ្របានទាំងអស់ ។

ពាក់ព័ន្ធនិងករណីនេះ ភ្នាក់ងារដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ បានធ្វើការសាកសួរ ទៅ
កាន់លោកវរសេនីយ៍ទោ ព្រំ ពៅ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នង
ការដ្ឋាននគរបាល ខេត្តព្រះសីហនុថា ក្នុងករណីដែលគ្រោះថ្នាក់ចរាចរ បង្កឱ្យមានមនុស្សស្លាប់
តើសមត្ថកិច្ច ត្រូវធ្វើដូចម្តេចចំពោះជនបង្ក ? លោក ព្រំ ពៅ បានឆ្លើយថា ក្នុងករណី ដែលគ្រោះ
ថ្នាក់ចរាចរ បណ្តាលឱ្យមានមនុស្សស្លាប់ សមត្ថកិច្ចត្រូវធ្វើ កំណត់ហេតុ និងធ្វើការនាំខ្លួនជនបង្ក
មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យ
ទោស ទៅតាម ច្បាប់ចរាចរណ៍ផ្លូវគោក ។ តែករណីនេះ ជនបង្កក៏រងរបួសដែរ ហើយលោក
សុំទៅព្យាបាលជំងឺសិន ព្រមទាំងមានការធានាពីក្រុមគ្រួសារផងនោះ លោកក៏អនុញ្ញាតឱ្យ
ជនបង្ក ទៅព្យាបាលរបួសសិនទៅ ។ បច្ចុប្បន្ននេះ បងប្អូនជនរងគ្រោះទាំង២នាក់ កំពុងរង់ចាំ
មើលយ៉ាងអន្ទះសារ ពីចំណាត់ ការរបស់សមត្ថកិច្ច ថាតើនិងត្រូវដោះស្រាយដូចម្តេច? ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល