ក្រុមអ្នកវិទ្យាសាស្ដ្រ នៅតែខ្វែងគំនិតគ្នា ទៅលើសំនួរថា តើពិភពបរលោក ឬជីវិតក្រោយពីស្លាប់
មានដែរឬអត់។ ក៏ប៉ុន្ដែ ពួកគេសុទ្ធតែយល់ស្របគ្នាទៅលើប្រការមួយចំនួន ដែលពិតជាកើតឡើង
ចំពោះរាងកាយមនុស្ស ក្រោយពីបានស្លាប់។

ខាងក្រោមនេះគឺជាប្រការទាំងឡាយដែលកើតឡើង នៅពេលមនុស្សដាច់ខ្យល់ស្លាប់ ៖

រាងកាយ ត្រូវអង់ហ្ស៊ីមនៅខាងក្នុង ស៊ីសាច់

ក្នុងអំឡុងពេល ៣ថ្ងៃ ក្រោយពីស្លាប់ បណ្ដាអង់ហ្ស៊ីម ដែលធ្លាប់ប្រើប្រាស់ក្នុងការរំលាយអាហារ
នឹងចាប់ផ្ដើមស៊ីសាច់រាងកាយ។ បណ្ដាមេរោគក្នុងក្រពះ នឹងស៊ីកោសិការបស់រាងកាយ ដែលត្រូវ
បានគាត់ផ្ដាច់ពេលអាស៊ីតកើនឡើង ដោយវាចាប់ផ្ដើមពីការប្រមូលផ្ដុំ Co2 ។

កោសិកាស្បែក នៅតែបន្តមានជីវិត

កោសិកាស្បែក អាចនឹងនៅតែមានជីវិតជាច្រើនថ្ងៃ បន្ទាប់ពីរាងកាយស្លាប់។ ផ្ទុយទៅវិញ កោសិ
កាខួរក្បាល នឹងងាប់ បន្ទាប់ពីខ្វះអ៊ុកស៊ីហ្សែន រយៈពេល ៣នាទី។ ចំណែកកោលសិកាសាច់សុំ
អាចរស់នៅបានច្រើនម៉ោង។

ឈាមប្រមូលផ្ដុំត្រង់កន្លែងទាបបំផុតរបស់រាងកាយ

នៅពេលបេះដូងឈប់ដំណើរការ ទំនាញនឹងអូសបណ្ដាកោសិកាឈាម ចុះមកកន្លែងទាបបំផុត
របស់រាងកាយ។ ឈាមត្រូវកក នឹងបង្កជាស្នាមពណ៌ស្វាយ។

ពពុះខ្លាញ់កើតឡើង

សាកសពខ្លះ នឹងមានការកើតឡើងនូវស្រទាប់ខ្លាញ់ ដូចទៅនឹងពពុះសាប៊ូ ប្រសិនដាក់លើដី
ត្រជាក់ ឬទឹក។ ពពុះខ្លាញ់នេះ គឺជាសារធាតុការពារធម្មជាតិ កើតឡើងដោយសារវីរូសដែលបំ
ផ្លាញជាលិការាងកាយ។

រាងកាយប្រែទៅជាពណ៌បៃតង

ការប្រែប្រួលនេះ កើតឡើង ដោយសារវីរូសនៅតាមជញ្ជាំងពោះវៀន បម្លាស់ទីទៅក្នុងស្បែក។
ត្រូវចំណាយពេល ពី ៣-៤ថ្ងៃ ទើបបណ្ដា hemoglobin ដែលចាប់ផ្ដើមពីដំណើរការរំលាយ ដើម្បី
ធ្វើឱ្យស្បែកប្រែទៅជាពណ៌បៃតង។

ធាតុរាងថ្លាកើតឡើង

បណ្ដាអវយវៈដែលមានមុខងារផ្គត់ផ្គង់ឈាម នឹងប្រែទៅជាធាតុរាង ហើយវាលាយឡំជាមួយ
ឈាម រួចលេចចេញមកក្រៅតាមរយៈរន្ធនានារបស់រាងកាយ។ នៅពេលធាតុរាងប្រមូលផ្ដុំ សម្ពាធ
នឹងបំផ្លាញជញ្ជាងពោះ ធ្វើឱ្យធាតុរាងថ្លា ជ្រាបមកពាស់ពេញលើស្បែក។

ល្បឿននៃការរំលាយរបស់សាកសព

សាកសពនឹងត្រូវរលាយក្នុងទឹក លឿនជាងទ្វេដង ធៀបនឹងនៅលើដី និងលឿនជាង ៨ដង ធៀប
នឹងសាកសពដែលត្រូវគេកប់។ ស្បែកនៅលើសាកសព ដែលនៅក្នុងទឹក នឹងចាប់ផ្ដើមជ្រុះជា
ដុំៗ។

អាការហើម

បណ្ដាវីរូសក្នុងរាងកាយ បង្កើតជាខ្យល់ដែលមានក្លិនស្អុយ បង្កជាអាការប៉ោងហើម។ ក្បាលពោះ
ពងស្វាស ដោះ និងអណ្ដាត នឹងឡើងប៉ោង ចំណែកភ្នែកលានចេញមកក្រៅ។

<object width="483" height="414" data="http://www.youtube.com/v/M1hRDfm8VB4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/M1hRDfm8VB4&rel=1" /></object>

ទារកក្នុងផ្ទៃ លេចចេញមកក្រៅ

ការប្រមូលផ្ដុំនៃបណ្ដាធាតុខ្យល់ក្នុងរាងកាយ អាចនឹងធ្វើឱ្យទារកក្នុងផ្ទៃ លេចចេញមកក្រៅ នៅ
ពេលសាកសពស្ដ្រីមានផ្ទៃពោះ កំពុងរលួយ។ ប្រការនេះ កើតឡើងដោយសារធាតុខ្យល់ធ្វើឱ្យ
សាកសពប៉ោងហើម បង្កើនបានជាសម្ពាធ រុញច្រានស្បូន និងសាកសពរបស់ទារក ចេញមក
ក្រៅរាងកាយ។

លិង្គឡើងរឹង

ការឡើងរឹងរបស់សាច់ដុំជុំវិញពងស្វាស អាចនាំឱ្យលិង្គ មានអាការរឹង។ ប្រការនេះ តែងកើតឡើង
នៅលើសាកសពបុរស ដែលធ្វើអត្តឃាត ដោយចងក ព្រោះថា សម្ពាធរបស់ខ្សែ បានបង្កើតឡើង
ទៅលើ cerebellum នៃខួរក្បាល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/IO9