ថៃ ៖ ក្មេងប្រុសចំនួន១២ នាក់ និងលោកគ្រូម្នាក់ បានរកឃើញនៅរូងភ្នំ Tham Luang ដោយក្រុមអ្នកក្រុមសង្រ្គោះជនជាតិអង់គ្លេស ហើយអ្នកទាំងពីរសុទ្ធតែមានសុវត្ថិភាពទាំងអស់ ។

យោងទៅតាមវីដេអូមួយបានឲ្យដឹងថា អ្នកទាំង ១៣ ដែលបានស្រែកប្រាប់ក្រុមក្រុមសង្រ្គោះថា ពួកគេឃ្លានខ្លាំងណាស់ ហើយសុំឲ្យយកពួកគេចេញពីរូងភ្នំនោះភ្លាមៗ ។

អ្នកទាំង ១៣ បានបន្តសាកសួរ ក្រុមសង្រ្គោះទៀតថា តើពួកគេស្ថិតនៅក្នុងរូងភ្នំប៉ុនណាហើយ? ហើយពេលណាទើបពួកយើងអាចចេញទៅក្រៅវិញបាន?

ក្រុមសង្រ្គោះបានឆ្លើយតបទៅប្រាប់អ្នកទាំង ១៣ ថា មានមនុស្សច្រើនណាស់ដែលមកជួយសង្រ្គោះ ហើយពួកយើងគឺមកដល់មុនពួកគេ ឈប់បារម្ភទៀតទៅ ពួកយើងនៅទីនេះ ដើម្បីជួយទាំងអស់គ្នាឲ្យចេញទៅក្រៅបានហើយ ។

ក្រុមសង្រ្គោះបានបន្ថែមទៀតថា ចំនួន ១០ ថ្ងៃហើយដែលអ្នកទាំង ១៣ បានស្ថិតនៅក្នុងរូងភ្នំនេះ ហើយអ្នកទាំង ១៣ ពិតជារឹងមាំមែនទែន ដែលអាចទ្រាំ និងអត់ធ្មត់យ៉ាងនេះ ។

ក្រោយបានទស្សនាវីដេអូហើយ ក្រុមសង្រ្គោះជនជាតិអង់គ្លេស មិនត្រឹមមានសម្ថតភាពខ្ពស់នោះទេ ពួកគេថែមទាំងពូកែលើកទឹកថែមទៀតផង ដូចដែលបានលើកឡើងខាងលើចឹង នៅពេលដែលបានជួបក្មេងៗនិងគ្រូរបស់ពួកគេហើយ ក្រុមសង្រ្គោះថែមទាំងនិយាយពាក្យលើកទឹកចិត្តទៅកាន់ពួកគេថែមទៀតផង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ bangkokpost