ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួចលំដាប់កំពូលរបស់ក្លឹប Barcelona បាននឹងត្រូវអវត្ដមានពីការប្រកួត រហូតដល់ទៅ ៧ទៅ ៨សប្ដាហ៍ ក្រោយពីមានបញ្ហាលើផ្នែកជង្គង់ខាងឆ្វេង ក្នុងកំលុងពេល ប្រកួតជាមួយ Las Palmas ក្នុងលទ្ធផលជោគជ័យ ២-១។

យោងតាមការចុះផ្សាយរបស់ ប៊ីប៊ីស៊ី បានបង្ហាញឲ្យដឹងថា Lionel Messi វ័យ ២៨ ឆា្នំ បានជួបបញ្ហាជង្គង់ក្នុងកំលុងពេលប្រកួត ជាមួយ Las Palmas ក្នុងទឹកដីរបស់ខ្លួន ត្រឹមនាទីទី ៣ ដើមការប្រកួត ។ ប្រភពដដែលបានបន្ដទៀតថា របួសមួយនេះ អាចនឹងបង្កឲ្យកីឡាករ ត្រូវអវត្ដមានចោលការប្រកួត ជាមួយក្រុមរហូតដល់ទៅ ៧-៨ សប្ដាហ៍ តែបើការតាមការស្មានកីឡាករ អាចនឹងជាសះស្បើយ ហើយវិលត្រលប់មកប្រកួតវិញ ប៉ះជាមួយ ក្លឹប Real Madrid នៅថ្ងៃទី ២២ ខែវិច្ឆិការ ។

លោក Luis Enrique គ្រូបង្វឹករបស់ក្លឹប Barcelona បានថ្លែងថា រូបគាត់ពិតជាឈឺចាប់បំផុត ចំពោះរបួសរបស់កីឡាករ ហើយកាន់តែពិសេសទៀត គឺ Messi តែម្ដង ។ ពួកយើងមិនផ្លាស់ប្ដូរទម្រង់លេងនោះទេ បើទោះបីជាគ្មាន Messi ក៏ដោយ គ្រប់យ៉ាងនឹងស្ថិតក្នុងស្ថានភាពមួយ ដែល Messi នឹងផ្ដល់ប្រឹក្សាល្អបំផុត ចំពោះបញ្ហានឹងកើតឡើង បើសូម្បីតែគាត់មានរបួសក៏ដោយ ។

ថ្វីត្បិតតែអវត្ដមាន Messi នឹងការប្រកួតនោះក៏ដោយ តែ Barcelona នៅតែយកឈ្នះ Las Palmas បានដដែល ដោយកីឡាករ Luis Suarez រកពិន្ទុបានដល់ទៅ ២ គ្រាប់ក្នុង នាទីទី ២៥,៥៤ ខណៈដែល ដៃគូរ អាចរកបានពិន្ទុតែមួយ គ្រាប់គត់នៅនាទីទី ៨៨ ដោយកីឡាករ Viera Ramos ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី