CamNews

ឆេះនិងរលំអគារពាណិជ្ជកម្មកម្ពស់ ១៧ជាន់នៅទីក្រុងតេហេរ៉ង់, មនុស្សយ៉ាងតិច៣៨នាក់របួស

(តេហេរ៉ង់)៖ អគារ​ខ្ពស់មួយ​ខ្នងនៅក្នុង​រដ្ឋធានី​តេហេរ៉ង់​ នៃប្រទេសអ៊ីរ៉ង់ ​បានឆាប​ឆេះឡើង​យ៉ាង​សន្ធោសន្ធៅ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ រហូត​ឈាន​ដល់ការ​​​រលំ​​ទាំងស្រុងតែម្តង​នារសៀល​ថ្ងៃដដែល​នេះ​ ខណៈ​មនុស្ស​យ៉ាង​ហោច​ចំនួន​៣៨នាក់ត្រូវបានគេ​បញ្ជាក់​ឲ្យដឹងថារបួស។ នេះ​បើ​​តាម​​សេច​ក្តី​រាយ​ការណ៍​របស់​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់ ដែល​ដកស្រង់​ដោយ​សារ​ព័ត៌​មាន Daily Mail នៅមុននេះ​បន្តិច​នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

គេពុំបាន​ដឹងជាក់​ច្បាស់​នៅឡើយទេ​ថា​ តើមាននរណាម្នាក់​បានទទួល​រងរបួស​ ឬក៏បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់​​បាត់​ស្រុត​​អគារ​​ពាណិជ្ជកម្ម​ឈ្មោះថា Plasco មានកម្ពស់​១៧ជាន់ និងស្ថិតក្នុងចំណោម​អគារខ្ពស់​ដំបូងគេ​ ដែលត្រូវបាន​សាងសង់​ឡើង​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប៉ុន្តែនៅ​ពេលមុន​ហេតុការណ៍​ដួលរលំ​បានកើតឡើង អាជ្ញាធរអ៊ីរ៉ង់​បានអះអាង​ថា​ មនុស្សយ៉ាងតិចចំនួន​៣៨នាក់បាន​ទទួល​រង​​​របួស​​ស្នាម​ដោយសារ​តែអណ្តាតភ្លើង​ នៅក្នុងអគារ​ដែលឆាបឆេះនាវេលាព្រឹកនោះ។

គួរបញ្ជាក់ថា ខណៈពេលនេះ​កម្លាំងប៉ូលិស​បានធ្វើការ​បិទ​ផ្លូវនានា​ជុំវិញ​កន្លែង​កើតហេតុ​ ហើយ​អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យជាតិ​​លោក Jalal Maleki បានប្រាប់​ស្ថានីយ៍ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់ថា ស្ថានីយ៍​ពន្លត់​អគ្គិភ័យ​ចំនួន​១០កន្លែង​ និងភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាច្រើន​នាក់​​បាន​​ចូល​រួមពន្លត់​អគ្គីភ័យ​ដ៏សន្ធោ​សន្ធៅ​ខាង​លើ​នេះ​ ដែលត្រូវ​បានរាយការណ៍​ថា​ បានកើតឡើង​នៅម៉ោង​ប្រហែល​ជា​ ៨៖០០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ៕

ប្រភព ៖ ដេលីម៉ែល