(ភ្នំពេញ)៖ ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច កន្លងមកពុំសូវមាននណាបានដឹងពីប្រវត្តជីវិតរស់នៅប្រចាំ ថ្ងៃចាប់តាំងពីវ័យកុមារភាពរហូតលោកពេញវ័យក្លាយខ្លួនជាសិល្បករល្បីឈ្មោះមួយរូបប្រចាំកម្ពុជាដែលឆ្លងកាត់ការលំបាក និងជូបរឿងអ្វីខ្លះសម្រាប់ជីវិតផ្ទាល់ខ្លួនឡើយ ។ ប៉ុន្តែក្នុងអំឡុងពេលនេះប្រមិត្តនិងទទួលជ្រាបតាមរយៈ ការទម្លាយអាថ៌កំបាំងខ្លះៗ ពីសំណាក់លោក សុះ ម៉ាច តែម្តង ។

លោក សុះ ម៉ាច ដែលទស្សនិកជនទូទៅស្គាល់គ្រប់គ្នាជាប្រធានសមាគមសិល្បករខ្មែរនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៦ នេះបានសម្រេចចិត្តសរសេរ បង្ហោះសារនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក បង្ហាញជាសាធារណៈប្រាប់ការពិតដល់ទស្សនិកជនថា ម៉ាច អើយម៉ាច! មួយជីវិតនេះឯងហត់នឿយពេកហើយ ទាំងផ្លូវកាយ ផ្លូវចិត្តហាក់ពុំស្រាកស្រាន្តសោះ ។

ប្រធានសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាពរូបនេះបានបន្តថា ទាំងនេះក៏ដោយសារមកពីខ្ញុំកើតមកជាកូនអ្នកក្រ អម្រែកគ្រួសារត្រូវធ្លាក់មកលើរូបខ្ញុំ ជាអ្នករែកពន់ ស្រាលធ្ងន់ចេះតែទ្រាំដើម្បីជីវិត ដើម្បីគ្រួសារអនាគតកូនៗ ឥឡូវនេះពេញមួយសប្តាហ៍បង្រៀនសិស្សផ្នែកចម្រៀងរហូតដល់ទៅ៣សាលា (ស៊ីណាតន្ត្រី បុស្សាបាមេឌា ប្រជាប្រិយភាព) ពេលរាត្រីថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យច្រៀងក្នុងក្លឹបពិភពរាត្រីទៀត ។

ធ្វើការរដ្ឋជាឯកឧត្តមទីប្រឹក្សានៅព្រឹទ្ធសភាក៏គ្មានប្រាក់ខែ សមាគមសិល្បះក៏គ្មានប្រាក់ខែពេលខ្លះអស់លុយពីហោប៉ៅខ្លួនឯងទៀតផង តែខ្ញុំនៅតែញញឹម ទទួលយកការងារដ៏សុច្ចរឹតទៀងត្រង់ទាំងនេះ ទោះបីជាហត់នឿយយ៉ាងណាក៏ដោយ ។ ម៉ាច ឯងត្រូវតែតស៊ូណា!!! (នេះជាការឲ្យកម្លាំងចិត្តខ្លួនឯង ។ នេះជាពាក្យសំដីទូញថ្ងូរចុងក្រោយរបស់លោក សុះ ម៉ាច ដែលធ្វើឲ្យមហាជនបានអានហើយស្ទើរ ស្លុងចិត្តអាណិតដល់អតីតតាចម្រៀងរូបនេះ ។

ក្រោយពីបានស្តាប់សំដីត្អូញត្អែរខាងលើដែលរៀបរាប់ជីវិតកំសត់របស់លោក សុះ ម៉ាច នេះហើយគេសង្កេតឃើញមានទស្សនិកជអ្នក គាំទ្រជាច្រើនព្រមទាំងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរនោះបានសរសេរ Comment ផ្ញើសារលើកទឹកចិត្ត និងសរសើរពីភាពតស៊ូព្យាយាមរបស់លោកដែលជាគំរូ ល្អសម្រាប់សង្គមជាតិ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី